ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​បង្ហាញពី​​បេះដូង​រីក​ធំ​ខុសធម្មតា

4 ឆ្នាំ មុន

បេះដូង​រីក​ធំ គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​នៅ​បេះដូង​ជា​ច្រើន​។ ខណៈ​ពេល​ដែល​វា​ច្រើន​តែ​មិ​នា​ន​អាការ​ផ្ទាល់​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​នឹង​ការ​រីក​ធំ​របស់​បេះដូង​ក៏​ដោយ តែ​អ្នក​អាច​នឹង​មាន​អាការ​ដូច​ជា ពិបាក​ដកដង្ហើម បេះដូង​លោត​មិន​ទៀង និង​ឡើង​ទម្ងន់ ឬ​ហើមជើង​ជាដើម ។ អាការ​ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​បន្ថែម…

បេះដូង​រីក​ធំ គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​នៅ​បេះដូង​ជា​ច្រើន​។ ខណៈ​ពេល​ដែល​វា​ច្រើន​តែ​មិ​នា​ន​អាការ​ផ្ទាល់​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​នឹង​ការ​រីក​ធំ​របស់​បេះដូង​ក៏​ដោយ តែ​អ្នក​អាច​នឹង​មាន​អាការ​ដូច​ជា ពិបាក​ដកដង្ហើម បេះដូង​លោត​មិន​ទៀង និង​ឡើង​ទម្ងន់ ឬ​ហើមជើង​ជាដើម ។ អាការ​ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​បន្ថែម ព្រោះ​វា​អាច​ជាប់​ទាក់ទង​នឹង​ការ​រីក​ធំ​របស់​បេះដូង​ហើយ​៖

១-ការ​ពិបាក​ដកដង្ហើម ៖ បេះដូង​ដែល​រីក​ធំ​មិន​អាច​កន្ត្រាក់​បាន​ល្អ​ដូច​បេះដូង​ធម្មតា​ឡើយ ។ ដោយសារ​តែ​បេះដូង​មិន​អាច​ច្របាច់​បាន​ល្អ ដូច្នេះ​វា​នឹង​ច្រាល​ទឹក​ទៅ​ក្នុង​សួត ដែល​ជា​ហេតុ​នាំ​ឲ្យ​ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​បាន ខ្លី​ៗ ។ អ្នក​ប្រហែលជា​យល់​ថា​ពិបាក​ក្នុង​ការ​ហាត់ប្រាណ ឬ​អាច​ឧស្សាហ៍​ភ្ញាក់​ពី​គេង​នៅ​ពាក់កណ្តាល​យប់​ផង ។

២-ហើម ៖ ការ​ហើម​រាង​កាយ​ដោយសារ​តែ​ការ​ចាល​ជាតិ​ទឹក គឺជា​រឿង​ដែល​កើតជា​ញឹកញាប់​ដែល​ជាប់​ទាក់ទង​នឹង​ការ​រីក​ធំ​របស់​បេះដូង ។ វា​កើតឡើង​ជាមួយ​គ្នា​នឹង​ការ​ពិបាក​ដកដង្ហើម​ដែរ​។ ការ​ហើម​នេះ​នឹង​ធ្វើ​ឲ្យ​ចរន្តឈាម​រត់​មិន​បាន​ល្អ ជា​ពិសេស​សួត ពោះ និង​ជើង​តែ​ម្តង ។ ការ​ហើមជើង​គឺជា​រឿង​ដែល​កើតឡើង​ញឹកញាប់​បំផុត​នៅ​ពេល​បេះដូង​រីក​ធំ ។

៣-បេះដូង​លោត​ខុស​ចង្វាក់ ៖ បើសិនជា​អ្នក​អាច​មាន​អារម្មណ៍​ថា បេះដូង​ហាក់បីដូចជា​លោត​លឿន​ជាង​​ធម្មតា ឬ​យឺត​ជាង​ធម្មតា មាន​ន័យ​ថា​បេះដូង​លោត​ខុស​ចង្វាក់​ហើយ ។ រឿង​នេះ​អាច​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ តែ​វា​ក៏​អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ដែរ ។ អាការ​នៃ​បេះដូង​លោត​ខុស​ចង្វាក់​អាច​មាន​ដូច​ជា សន្លប់ បែកញើស ឈឺទ្រូង ពិបាក​ដកដង្ហើម ញ័រ​ទ្រូង​ជាដើម ។

៤-ឈឺទ្រូង និង​ក្អក ៖ ការ​ឈឺទ្រូង​ច្រើន​តែ​ជា​អាការ​ទី​ពីរ​ដែល​បង្ក​ឡើង​ដោយ​បេះដូង​លោត​ខុស​ចង្វាក់ ប៉ុន្តែ​ការ​ក្អក និង​ឈឺទ្រូង​គួរតែ​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​ពិសេស​បើសិនជា​វា​កើតឡើង ព្រោះ​អ្នក​អាច​នឹង​ជិត​មាន​អាការ​គាំងបេះដូង​ហើយ ។ បើសិនជា​អ្នក​កំពុង​តែ​ឈឺទ្រូង​ខ្លាំង ហើយ​ក្អក​ទៀត ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម ។ បើសិនជា​ក្អកមាន​ស្លេស្ម​ច្រើន អ្នក​ប្រហែលជា​អាច​ជួប​បញ្ហា​ខ្សោយបេះដូង ដែល​ជា​ផលវិបាក​ញឹកញាប់​មួយ​នៃ​ការ​រីក​ធំ​របស់​បេះដូង​ហើយ ។

៥-អារម្មណ៍​អស់កម្លាំង ៖ ការ​រីក​ធំ​របស់​បេះដូង ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ចំពោះ​ចរន្តឈាម​រត់​សព្វ​រាង​កាយ ។ បើ​មិន​មាន​ចរន្តឈាម​រត់​គ្រប់​គ្រាន់តែ អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​អស់កម្លាំង និង​វិលមុខ​ហើយ ។ ការ​ថយ​ចុះ​នៃ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល វា​អាច​នាំ​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង ឬ​ល្ហិតល្ហៃ​។ ចូរ​ចាំ​ថា​ការ​អស់កម្លាំង​អាច​ជា​អាការ​មួយ​នៃ​ជំងឺ​ជា​ច្រើន ហើយ​ក៏​មិនមែន​មាន​ន័យ​ថា​អ្នកមាន​ជំងឺ​បេះដូង​រីក​ធំ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ