ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ…Huawei ត្រៀម​ស្បៀង​សម្រាប់​ប្រយុទ្ធ​រួច​ស្រេច !


យោង​តាម​ក្រុមហ៊ុន​វិនិយោគ CLSA បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei របស់​ប្រទេស​ចិន​បាន​ទិញ​គ្រឿងបន្លាស់​ស្តុក​ទុក​គ្រប់គ្រាន់​សម្រាប់​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​បណ្តាញ 5G បាន​ជិត​មួយ​ឆ្នាំ​ពេញ​ឯណោះ ។

ខណៈ​ដែល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កំពុង​តែ​តានតឹង​ឡើង សហរដ្ឋអាមេរិក​បាន​ដាក់ Huawei ក្នុង​បញ្ជីខ្មៅ​ដើម្បី​ទប់ស្កាត់​សមត្ថភាព​របស់ Huawei ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជាមួយនឹង​ក្រុមហ៊ុន​អា​មេ​រិ​ក ។

ការ​ហាមឃាត់​នេះ​ត្រូវ​បាន​កាត់​បន្ថយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដៃគូ​អាជីវកម្ម​របស់ Huawei ប៉ុន្តែ​អ្នកជំនាញ​ភាគច្រើន​ព្រមាន​ថា​ក្រុមហ៊ុន​ចិន​នេះ​កំពុង​តែ​ជួបនឹង​ភាព​មិន​ប្រាកដប្រជា​យ៉ាង​ខ្លាំង​។

លោក Sebastian Hou ដែល​ជា​អ្នកវិភាគ​ផ្នែក​វិនិយោគ​នៅ CLSA បាន​ប្រាប់​ដល់​សារ​ព័ត៌​មាន CNBC ថា បច្ចុប្បន្ន​នេះ អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់ Huawei មាន​គ្រឿងបន្លាស់​ស្តុក​ដែល​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ក្រុមហ៊ុន​បន្ត​ផលិតកម្ម​បាន​ប្រមាណ​ពី​៥​ទៅ​៦​ខែ​ទៀត ហើយ​អាជីវកម្ម​ឧបករណ៍​បណ្តាញ 5G អា​ចប​ន្តផ​លិ​ត​បាន​ពី​៩​ទៅ១២​ខែ​ទៀត​ផង​ដែរ​។

លោក​បាន​បន្ត​ថា «​សម្រាប់​មួយ​ឆ្នាំ​នេះ ខ្ញុំ​គិត​ថា​ក្រុមហ៊ុន Huawei នឹង​អាច​បន្ត​ផលិត​ស្មា​ត​ហ្វូ​ន​និង​ឧបករណ៍​បណ្តាញ​របស់​ពួក​គេ​បាន​។ ក្នុង​រយៈពេល​ខ្លី ពួក​គេ​នៅ​មាន​គ្រឿងបន្លាស់​ក្នុង​ស្តុក​គ្រប់គ្រាន់​ដើម្បី​ទ្រាំទ្រ ប៉ុន្តែ​គ្រឿងក្នុង​ស្តុក​នឹង​អស់​ក្នុង​ពេល​ណាមួយ ​។ ដូច្នេះ​ការ​ចរចា​ពាណិជ្ជ​កម្ម​ដែល​បន្ត​ទៅ​មុខ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន​នា​ពេល​អនាគត​»​។

លោក Hou បាន​កត់​សម្គាល់ថា ក្រុមហ៊ុន HiSilicon ដែល​ជា​ក្រុមហ៊ុន​ក្រោម​ការ​គ្រប់គ្រង​របស់ Huawei និង​ជា​ក្រុមហ៊ុន​ផលិត​ឈី​ប​សម្រាប់​ឧបករណ៍ Huawei បាន​បង្កើន​សមត្ថភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ហើយ​ពួក​គេ​អាច​ផ្គត់ផ្គង់​តម្រូវការ Huawei បាន​ពី ៨០​ទៅ​៩០%​ផង​ដែរ ។

ដំណើរការ​របស់ Huawei ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ក្រុមហ៊ុន​ផលិត Semiconductor ក្នុង​តៃវ៉ាន់​ច្រើន​ជាង​ដែល​មក​ដល់​បច្ចុប្បន្ន​បាន​និយាយ​ថា​ការ​លក់​ទៅ​កាន់ Huawei មិន​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ