ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹ​ម គាន​ហោ ណែនាំ​ការ​ពង្រឹង​លក្ខណៈ​ប​ចេ្ច​ក​ទេស​លើ​ការ​សាងសង់​ច្រាំង​ទន្លេ

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ…

ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​អម​ដំណើ​រ​ដោយ​ឯកឧត្តម ម៉ៅ ហាក់ និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ចាម បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​នូវ​សកម្ម​ភាព​​អនុវត្ត​ការងារ សាងសង់ និង​ការពារ​ច្រាំង​ទន្លេមេគង្គ នៅ​ខេត្ត​កំពង់ចាម ដែល​ចាប់ផ្តើម​ការងារ​ពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ កន្លង​ទៅ​។

ការងារ​កសាង​ច្រាំង​ទន្លេ​នៅ​មុខ​ទីរួមខេត្ត​កំពង់ចាម​នេះ​ ក៏​ដូច​ជា​ការងារ​នៅ​ចំណុច​មួយទៀត​នៅ​ឃុំ​ព្រែក​ដំបង ​ស្រុក​មុខកំពូល ​ដែល​មានការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​សុទ្ធ​សឹង​ជា​ថវិកា ជាពិសេស​របស់​រាជ​រដ្ឋា​ភិបាល ដែល​បច្ចុប្បន្ន​បាន​និង​កំពុង​ដំណើរការ​យ៉ាង​សកម្ម​។ ដោយឡែក​ចំពោះ​ការដ្ឋាន​សាងសង់​ច្រាំង​ទន្លេ​​ដែល​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ​លើ​ប្រវែង ១៧០​ម៉ែត្រ​ ដែល​​តម្រូវ​ឲ្យ​មានការ​ស្ថាបនា​សារ​ជា​ថ្មី​។ ការងារ​រួម​មាន ៖

១-​រុះរើ​សំណង់​ចាស់​និង​សំអាត​ទីតាំង​សារ​ជា​ថ្មី​។

២-​រៀបចំ​សំណង់​ច្រាំង​សារ​ជា​ថ្មី ដែល​បច្ចុប្បន្ន​សំរេច​បាន​ប្រមាណ ២០%​។

ក្នុង​ដំណើរ​បេសកកម្ម​ត្រួតពិនិត្យ​នា​ពេល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ជា​លក្ខ​ណះ​បច្ចេកទេស​​ដែល​​ធានា​ដល់​ស្ថេ​រ​ភាព សំណង់​យូរអង្វែង​រាប់​តាំងពី ៖
-​ការ​សំអាត​គ្រឹះ​សំណង់
-​ការ​ចាក់​គ្រឹះ​សំណង់
-​ការ​រៀបចំ​ធ្នឹម​បណ្តោយ​ដែល​ការពារ​ដល់​ភាព​រអិល​ចុះ​ក្រោម (Sliding)
-​ការ​គិតគូរ​ម៉ត់ចត់​ដល់​ពេល​រៀប​ខឿន​ការពារ​ដោយ​តម្រូវ​ឲ្យ​មានការ​គិតគូរ​ខ្ពស់​អំពី​ជំរាប(Seepage) ដែល​ដាច់ខាត​ត្រូវ​មាន​រន្ធ​បង្ហូរ​ជា​ចំ​បាច់ (Drain)​។​ល​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើការ​កោតសរសើរ​ចំពោះ​អ្នកបច្ចេកទេស​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន និង​បន្ត​ខិតខំ​ធ្វើ​យ៉ាងណា​អោយ​សំណង់​រួចរាល់​ទាន់​រដូវ​ទឹក​ឡើង​។ ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ