ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់​ ទើប​ទទួល​មរណ​ភាព​ជា​នរណា?

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់​ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​មួយ​រូប នៃ​ព្រះរាជាណាចក្រ​ថៃ ទើប​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៦​ឧសភា​ក្នុង​ជន្មាយុ​៩៨​ឆ្នាំ​។ ឧត្ដមសេនីយ​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់ អតីត​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ក្ដាប់​ល្បែង​នៃ​អំណាច​របស់​ប្រទេស​ថៃ​។ លោក​ជា​ប្រធាន​ទីប្រឹក្សា​ឯកជន​របស់​ព្រះ​មហាក្សត្រ​ថៃ ជា​មនុស្ស​ដែល​ប្ដូរផ្ដាច់​ជាមួយ​បណ្ដា​អ្នក​អភិរក្សនិយម​បំផុត ដោយ​ធ្វើ​សកម្មភាព​ជា​ចំហ​ឬ​ជា​សម្ងាត់…

ប្រទេស​ថៃ ៖ លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់​ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​មួយ​រូប នៃ​ព្រះរាជាណាចក្រ​ថៃ ទើប​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៦​ឧសភា​ក្នុង​ជន្មាយុ​៩៨​ឆ្នាំ​។ ឧត្ដមសេនីយ​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់ អតីត​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ក្ដាប់​ល្បែង​នៃ​អំណាច​របស់​ប្រទេស​ថៃ​។ លោក​ជា​ប្រធាន​ទីប្រឹក្សា​ឯកជន​របស់​ព្រះ​មហាក្សត្រ​ថៃ ជា​មនុស្ស​ដែល​ប្ដូរផ្ដាច់​ជាមួយ​បណ្ដា​អ្នក​អភិរក្សនិយម​បំផុត ដោយ​ធ្វើ​សកម្មភាព​ជា​ចំហ​ឬ​ជា​សម្ងាត់ ហើយ​លោក​ក្លាយជា​មនុស្ស​សំអប់​របស់​ពួក​អ្នកប្រឆាំង ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដែល​មើលឃើញ​ថា​លោក​ជា​មេខ្យល់​មាន​ឥទ្ធិពល​ណាស់​។

កើត​នៅ​សុង​ក្លា​នា​ថ្ងៃ​ទី​២៨​សីហា​ឆ្នាំ​១៩២០​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ លោក​ព្រេ​ម​ជា​កូនប្រុស​របស់​នាយក​ពន្ធនាគារ​ម្នាក់​ហើយ​ចេញ​ទៅ​សិក្សា​នៅ​ក្រុង​បាងកក ដែល​នៅ​ទីនោះ​លោក​បាន​ចូល​ក្នុង​បណ្ឌិត​សភាយោធា​ក្នុង​ឆ្នាំ​១៩៤១​។ ឆ្នាំ​បន្ទាប់​ពី​នេះ​លោក​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​មួយ ហៅ​យុទ្ធនាការ​ភាគ​ខាង​ខាងជើង ដែល​សំដៅ​ដណ្ដើម​យក​ដែនដី​សាន​ពី​មី​យ៉ា​ន់​ម៉ា​ដែល​ពេល​នោះ​ហៅ​ភូមា ជាមួយ​ការ​ជួយ​ជ្រោមជ្រែង​របស់​ចក្រភព​ជប៉ុន​។ បទ​ពិសោធន៍​ដែល​លោក​ព្រេ​ម​ទទួល​បាន​នៅ​ទីនោះ និង​បណ្ដា​ទេព​កោសល្យ​របស់​លោក នាំ​ឲ្យ​ឈ្មោះ​លោក​កាន់តែ​ល្បីល្បាញ​។ តែ​បណ្ដា​ក្ដី​ស្រមៃ​វាទ​ទី​និយម​របស់​ថៃ ត្រូវ​ជីក​កប់​ក្រោយ​សង្គ្រាមលោក​លើក​ទី​២ និង​ការ​ចាញ់​សង្គ្រាម​របស់​ជប៉ុន​។ សម្ព័ន្ធមិត្ត​ថ្មី​របស់​ថៃ​គឺ​អា​មេ​រិ​ក​។ លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់​បាន​ទៅ​ស្នាក់​នៅ​អា​មេ​រិ​ក​ជា​ច្រើន​លើក ដើម្បី​ទទួល​ការ​បណ្ដុះបណ្ដាល​ខាង​យោធា​ឲ្យ​កាន់តែ​សុ​ក្រិត​។

ក្នុង​ឆ្នាំ​១៩៧៣​លោក​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​នៃ​យោធភូមិ​ភាគ​ពាយ័ព្យ ដែល​មានការ​បះបោរ​របស់​ពួក​កុំ​មុ​យ​នី​ស្ត​និង​បាន​បង្ក្រាប​ពួក​នោះ​យ៉ាង​សាហាវ​។ លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់​ក្រោយមក​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​មួយ​គឺៈ ដណ្ដើម​យកជ័យ​ជម្នះ​ពី​ពួក​បដិវត្តន៍ ដោយ​មិន​ចាំ​ចាច់​បង្ហូរឈាម តែ​ដោយ​ឆ្លើយ​តប​ចំពោះ​បណ្ដា​បំណងប្រាថ្នា​ខាង​សង្គមកិច្ច​របស់​ប្រជាជន​។ ក្នុង​ឆ្នាំ​១៩៨០​ខណៈ​ដែល​ពួក​បះបោរ​ត្រូវ​បាន​ក្រុង​ប៉េ​កាំ​ង​បោះបង់​ចោល​បន្តិច​ម្ដង​ៗ ពួក​កុំ​មុ​យ​នី​ស្ត​ភាគច្រើន បាន​នាំ​គ្នា​ចាក​ចេញពី​ព្រៃម៉ាគី ដោយសារ​ច្បាប់​លើកលែងទោស​។

លោក​ព្រេ​ម​ជា​អ្នក​រៀប​ចំំ​យុទ្ធសាស្ត្រ​សំខាន់​នៃ​ព្រះ​បរមរាជវាំង​ថៃ ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​លើ​នយោ​បាយ​ថៃ​។ លោក​ត្រូវ​បាន​បណ្ដា​សម្ព័ន្ធមិត្ត​ចាត់ទុកជា​កម្លាំង​ស្ថេ​រ​ភាព​របស់​ពួក​គេ តែ​ពួក​ប្រឆាំង​ពុំ​ចូល​ចិត្ត​ឡើយ ដោយ​មើលឃើញ​ថា​រូប​លោក​ជាស​ត្រូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ លោក​ព្រេ​ម​ជា​សហការី​សំខាន់​បំផុត ក្នុង​ចំណោម​សហការី​សំខាន់​ៗ​របស់​អតីត​ព្រះមហាក្សត្រ​ថៃ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត ហើយ​ជា​អ្នក​រួមចំណែក ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិន​អាច​ខ្វះ​បាន រវាង​ព្រះ​បរមរាជវាំង​និង​កងទ័ព​។

ការ​ស្លាប់​របស់​លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់ ដោយសារ​រោគ​ខ្សោយបេះដូង​។ នេះ​ជា​ការ​អះអាង​របស់​ខុ​ន្ទ​កាល័យ​ព្រះ​បរមរាជវាំង តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​។ ក្នុង​ឋានៈ​ជា​ប្រធាន​ទីប្រឹក្សា​ឯកជន​របស់​ព្រះ​មហាក្សត្រ លោក​ព្រេ​ម​ជា​អ្នក​ជួយ​ចាត់ចែង​គ្រប់គ្រង​ដំណាក់កាល​នៃ​ការ​ឡើង​គ្រង​រាជ ក្រោយ​ការ​ចូល​ព្រះ​ទិវង្គត​នៃ​ព្រះមហាក្សត្រ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​កាលពី​ឆ្នាំ​២០១៦​។

លោក​ធ្លាប់​ជា​អ្នកគ្រប់គ្រង​រា​ជប​ល្ល​ង្ក​ក្ន​ង​រយៈពេល​ខ្លី​មួយ មុន​ពេល​ព្រះ​បុត្រា​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​ឡើង​គ្រង​រាជ​។ កាលពី​ថ្ងៃ​ទី​៣​ឧសភា​លោក​បាន​ដឹកនាំ​ពិធី​រៀប​អភិសេក​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ព្រះមហាក្សត្រ​ថ្មី​ជាមួយ​ព្រះ​មហាក្សត្រី​យា​នី​ស៊ូ​ធី​ដា ប៉ុន្មាន​ថ្ងៃមុន​ព្រះ​អង្គ​ឡើង​គ្រង​រាជ​ជា​ផ្លួ​វ​ការ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ