ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​និង​គ្រហស្ថ​សុទ្ធតែ​ជា​អ្នក​ប្រាថ្នា​កិត្តិយស​ដូច​គ្នា

4 ឆ្នាំ មុន

ថ្វីបើ​បព្វជិត និង​គ្រហស្ថ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ប៉ុន្តែ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ដើម្បី​ជីវិត​ថ្លៃថ្នូរ​រស់នៅ​ដោយ​កិត្តិយស​ដូច​គ្នា ។ ភាព​ថ្លៃថ្នូរ​របស់​គ្រហស្ថ​តាំងនៅ​បាន​លុះណាតែ​បុគ្គល​នោះ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន អប់រំ​កាយវាចា​ចិត្ត​ឱ្យ​ប្រព្រឹត្ត​តែ​ក្នុង​អំពើ​សុចរិត និង​វៀរចាក​អំពើអាក្រក់​ចោល​ទាំងអស់ ទើបបាន​នាម​ថា…

ថ្វីបើ​បព្វជិត និង​គ្រហស្ថ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ប៉ុន្តែ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ដើម្បី​ជីវិត​ថ្លៃថ្នូរ​រស់នៅ​ដោយ​កិត្តិយស​ដូច​គ្នា ។

ភាព​ថ្លៃថ្នូរ​របស់​គ្រហស្ថ​តាំងនៅ​បាន​លុះណាតែ​បុគ្គល​នោះ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន អប់រំ​កាយវាចា​ចិត្ត​ឱ្យ​ប្រព្រឹត្ត​តែ​ក្នុង​អំពើ​សុចរិត និង​វៀរចាក​អំពើអាក្រក់​ចោល​ទាំងអស់ ទើបបាន​នាម​ថា រស់នៅ​ដោយ​កិត្តិយស ជីវិត​មាន​តម្លៃ ។

ចំណែក​អ្នកបួស​វិញ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ថ្លៃថ្នូរ​គួរ​ដល់​ការ​ប្រតិបត្តិ​តាម​កិច្ច​ធម៌​វិន័យ​ត្រឹមត្រូវ រក្សាសីល​បួន​ឱ្យ​បរិសុទ្ធ គោរព​ឱ្យ​ហ្មត់ចត់ ចៀស​ឱ្យ​ឆ្ងាយ​ពី​អនេសនៈ​២១ និង​បាបធម៌​៥ យក​វិន័យ​ជា​ធំ​ក្នុង​ការ​ប្រតិបត្តិ ធ្វើ​ចិត្ត​ឱ្យ​ផូរផង់​ប្រាសចាក​អំពើ​ជា​អកុសល កាន់​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន សង្រួម​នូវ​ឥន្ទ្រិយ​ទាំង​៦​មាន​ចក្ខុន្ទ្រិយ​(​សង្រួម​ភ្នែក​)​ជាដើម កុំ​លោត​កញ្ជ្រោល​ទៅ​តាម​បច្ចេកវិទ្យា​ទំនើប​បែប​បច្ចុប្បន្ន នោះ​ជីវិត​របស់​អ្នកបួស​នឹង​បាន​នាម​ថា​រស់នៅ​ដោយ​សេចក្តី​បរិសុទ្ធ ទាំង​បរិបូណ៌​ដោយ​បញ្ញា ។