ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មុនពេល​​​លោតពី​លើ​អគារ​មន្ទីរពេទ្យ​ស្លា.ប់​នេះ…ឃើញនិយាយទូរស័ព្ទចុះឡើងៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាមស្ត្រី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​និយាយ​ថា មុន​ពេល​កើតហេតុ​ ខណៈ​រូប​​គាត់​កំពុងអង្គុយ​លេង ស្រាប់តែ​ឮ​សូរ​ធ្លាក់​អ្វីមួយ​ពីលើ​មក លុះ​ក្រឡេក​មើលទៅ​ ស្រាប់តែ​ឃើញ​បុរស​អាយុ​ជិត​៦០​ឆ្នាំ​ម្នាក់​ដេក​នៅ​លើ​ដី ធ្វើឱ្យ​គាត់​ភ័យ​តក់ស្លុតយ៉ាង​ខ្លាំង ។…

រាជធានី​ភ្នំពេញ ៖ បើតាមស្ត្រី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​និយាយ​ថា មុន​ពេល​កើតហេតុ​ ខណៈ​រូប​​គាត់​កំពុងអង្គុយ​លេង ស្រាប់តែ​ឮ​សូរ​ធ្លាក់​អ្វីមួយ​ពីលើ​មក លុះ​ក្រឡេក​មើលទៅ​ ស្រាប់តែ​ឃើញ​បុរស​អាយុ​ជិត​៦០​ឆ្នាំ​ម្នាក់​ដេក​នៅ​លើ​ដី ធ្វើឱ្យ​គាត់​ភ័យ​តក់ស្លុតយ៉ាង​ខ្លាំង ។ ​ប្រភព​ដដែល​និយាយ​ទៀត​ថា បុរស​ចំណាស់រូប​នេះ​ បាន​មក​បើក​ថ្នាំ​នៅ​ជាន់​ទី​៤​នៃ​អគារ​ខាងលើ និង​​ដើរ​និយាយ​ទូរស័ព្ទ​ចុះឡើង​ៗ​ ​ស្រាប់តែឡើង​លើ​បង្កាន់ដៃ​លោត​ចុះ​មក​ក្រោម​តែ​ម្តង ។

ក្រោយ​កើតហេតុ​ភ្លាម ក្រុម​គ្រូពេទ្យ​ហាម​មិន​ឱ្យ​អ្នក​ណា​ម្នាក់​ថតរូប​ទេ ហើយក៏​បានឃើញ​ប្រពន្ធ​កូន​បុរស​រង​គ្រោះ​មក​ដល់ និង​យក​រថយន្ត​ពេទ្យ​ដឹក​សព​ចេញពី​មន្ទីរពេទ្យ​បាត់​ទៅ ។

គួររំលឹកថា កាលពី​វេលា​ម៉ោង​ប្រមាណ៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ​ឧសភា មានការ​ភ្ញាក់ផ្អើល​មួយ​មិន​​ធ្លាប់​មានបាន​កើតឡើង ដោយបុរស​អាយុ​ជិត​៦០​ឆ្នាំ​ម្នាក់ បាន​លោត​ធ្វើ​អត្តឃាតពី​ជាន់​ទី​៤​នៃ​អគារ​ពិនិត្យ​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អាធ័ម ខណៈ​ដែល​គេ​ដឹង​ថា​ រូប​គាត់​មក​បើក​ថ្នាំ ។

​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​វ័យ​ចំណាស់​ម្នាក់ លោត​ពី​អគារ​ជាន់​ទី​៤​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​- សូ​វៀត​
នេះ បើ​តាម​ប្រភព​នានា​ឱ្យ​ដឹង​ថា គាត់​​ឈ្មោះ​លាវ វ​ណ្ណា​រិ​ន អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២២០Ez មហាវិថី​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ជា​មន្ត្រី​នគរបាល​នៅ​នាយកដ្ឋាន​សុខាភិបាល តែ​បាន​ចូលនិវត្តន៍​ហើយ​ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មន្ត្រី​ចូល​និវត្តន៍រូប​នេះ​មាន​ជំងឺ​ប្រចាំ​កាយ និង​តែង​មក​បើក​ថ្នាំនៅ​មន្ទីរពេទ្យ​ដោយ​មាន​ប្រពន្ធ​ឬ​កូន​ជូន​មក តែ​លើក​នេះ​មក​តែ​ម្នាក់ឯង ។ តាម​ប្រភព​ថា មន្ត្រី​នគរបាល​ចូល​និវត្តន៍​រូប​នេះ ក៏​ធ្លាប់​ទៅ​ព្យាបាល​នៅ​ឯ​ប្រទេស​ថៃ​ដែរ តែ​មិនជា​ឡើយ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ