ភែ​ន​ខេ​ក លេង​មួយ​ឈុត​នេះ​ផ្អើល​ឈុ​ល​នៅ​ឡាវ


អាច​និយាយ​បាន​ថា ជា​អ្នកធ្វើការ​រាល់ថ្ងៃ​ពិត​ៗ​សម្រាប់​តារា​បង្ហាញ​ម៉ូ​ដ និង​ជា​តារា​សម្ដែង​ថៃ​រាង​ខ្ពស់នាង ភែ​ន​ខេ​ក ខេ​ម៉ៈ​និ​ត (Pancake Khemanit) ដែល​ឥឡូវនេះ ទទួល​ការងារ​ដើរ​បង្ហាញ​ម៉ូ​ដ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជា​ច្រើន ។

ថ្មី​ៗ​នេះ​នាង​មានឱកាស​ទៅ​ដើរ​បង្ហាញ​ម៉ូ​ដ​ក្នុង​កម្មវិធី «Vientiane Wow Fashion Week 2019» ដែល​ជា​ពិធី​ដ៏​ធំ​បំផុត​របស់​ប្រទេស នាទី​ក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ ។

ក្នុង​កម្មវិធី​នេះ​ដែរ​នាង «​ភែ​ន​ខេ​ក​» បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូ​ដ​ឱ្យ​ប្រ៊ែ​ន​សម្លៀក​បំពាក់​ថៃ «KANAPOT» ក្នុង​ឈុត​រ៉ូ​ប​វែង​ធំ ហ្វី​ណា​ឡេ​ពណ៌​ស បែប​រោមសត្វ​អូ​ទ្រី​ស ដែល​និយាយ​បាន​ថា​ស្រស់​ស្អាត​អស្ចារ្យ​ខ្លាំង​ណាស់ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​កម្មវិធី​នោះ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ