ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរ​ករ​ខ្មែរ​ឆ្លង​ដែន​ទៅ​ថៃ​មិន​ស្របច្បាប់​មាន​ជាង​៧០​ភាគរយ ខណៈ​ពលករ​សរុប​ជាង​១​លាន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​អះអាង​ពលករ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដោយសារ​ពួក​គាត់​មាន​ជីវភាព​ខ្វះខាត​ក្នុង​នោះ​ស្មើ​៧០​ភាគរយ ក្នុង​ចំណោម​ពលករ​សរុប​ជាង​១​លាន​នាក់ ។ ការ​លើក​ឡើង​ពី​បញ្ហា​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ​ទៅ​ថៃ​ដោយ​ខុសច្បាប់​នេះ​ត្រូវ​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ​កម្ពុជា​ថៃ ដើម្បី​ពង្រឹង​កិច្ចសហការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទេសន្តរប្រវេសន៍ កាល​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​អះអាង​ពលករ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដោយសារ​ពួក​គាត់​មាន​ជីវភាព​ខ្វះខាត​ក្នុង​នោះ​ស្មើ​៧០​ភាគរយ ក្នុង​ចំណោម​ពលករ​សរុប​ជាង​១​លាន​នាក់ ។ ការ​លើក​ឡើង​ពី​បញ្ហា​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ​ទៅ​ថៃ​ដោយ​ខុសច្បាប់​នេះ​ត្រូវ​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ​កម្ពុជា​ថៃ ដើម្បី​ពង្រឹង​កិច្ចសហការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទេសន្តរប្រវេសន៍ កាល​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

លោកស្រី​ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង និង​ការ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.) បាន​លើក​ឡើង​ពី​ស្ថានភាព​សិទ្ធ​សេរីភាព​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ទៅ​ដល់​ភាគី​ថៃ​ជា​ពិសេស​ការ​ចំណាក់ស្រុក​ឆ្លង​ដែន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​នា​ពេល​កន្លង​មក និង​បន្ត​ដល់​បច្ចុប្បន្ន​ផង​ដែរ ។

លោកស្រី​បាន​បញ្ជាក់​ថា «​ស្ថានភាព​ពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​មាន​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ ហើយ​ចំពោះ​ការ​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់ គឺ​ដោយសារ​ពួក​គាត់​មាន​ជីវភាព​ខ្វះខាត ហើយ​ធ្វើការ​ចំណាក់ស្រុក​ឆ្លង​ដែន​ផ្សងព្រេង​ទាំង​ប្រថុយ​គ្រោះថ្នាក់ ដើម្បី​ចូល​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ក៏​បាន​បន្ថែម​ថា ចំនួន​ពលរដ្ឋ​កម្ពុជា​ចំណាកស្រុក​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​គិត​ត្រឹម​ឆ្នាំ​២០១៤​កន្លង​ទៅ​មាន​ចំនួន ១,៨៣០,០០ នាក់ (​មួយ​រយ​ប៉ែ​ត​សិន​បី​ពាន់​នាក់​) ។

ដោយឡែក​ពី​ឆ្នាំ​២០១៧ មក​ដល់​បច្ចុប្បន្ន​កើន​ចំនួន​ជាង​មួយ​លាន​នាក់ ក្នុង​នោះ​ស្របច្បាប់​មាន​៦០​ភាគរយ និង​មិន​ទាន់​ស្របច្បាប់​៧០​ភាគរយ ។ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ភាគី​ថៃ​បាន​ថ្លែង​ការ​កោតសរសើរ​ខ្ពស់​ចំពោះ​កិច្ចសហការ​របស់​ភាគី​កម្ពុជា​កន្លង​មក ហើយ​បាន​បន្ត​យកចិត្តទុកដាក់​មក​ដល់​បច្ចុប្បន្ន ។ ភាគី​ថៃ​ក៏​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ចូល​រូ​ម​សហការ​លើ​ចំនួន​សំខាន់ គឺ​ការងារ​ចំណាកស្រុក​ឆ្លង​ដែន និង​អំពើ​ជួញដូរ​មនុស្ស​ការងារ​បណ្តុះបណ្តាល​វិស័យ​អប់រំ និង​វិស័យ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​យក​ទៅ​អនុវត្ត​បន្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្នុង​តំបន់​ផ្លាស់​ប្តូរ​នូវ​ព័ត៌មាន​ថ្មី​ៗ​ពី​គ្នា​ក៏​ដូច​ជា ការ​ពង្រឹង​ស្ថាប័ន​នៃ​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ពលករ​ផង​ដែរ ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ពង្រឹង​កិច្ចសហការ​រវាង​កម្ពុជា និង​ថៃ​នេះ​ធ្វើ​ឡើង​ដើម្បី​បង្កើន​កិច្ច​សន្ទនា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពាក់ព័ន្ធ និង​ការ​អនុវត្ត​គោលនយោបាយ​ទាក់ទង​នឹង​កា​រលើ​កម្ពស់​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ