ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​០៣​ថ្ងៃ​សោះ​សមត្ថកិច្ច​ចាប់​បាន​មិន​ស្ទើរ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្គោល​ធំ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣៤​កញ្ចប់…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្គោល​ធំ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣៤​កញ្ចប់ ក្នុង​នោះ​ធំ​០១​កញ្ចប់​ស្មើនឹង​ទម្ងន់​១៥,៦០​ក្រាម ជញ្ជីង​ថ្លឹង​០១ អាវុធ​កែ​ច្នៃ​០៤​ដើម និង​ស្លាក​លេខ​ម៉ូតូ​០១​សន្លឹក (​កំពង់ធំ ១B-៥០៦៧) ព្រមទាំង​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ ធុន ចាន់​ថុ​ល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ផង​ដែរ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៤ នៅ​ក្រុង​ពោធិ៍សាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ដកហូត​គ្រឿងញៀន​បាន​០២​កញ្ចប់​ធំ និង​០២​កញ្ចប់​តូច ។
ដោយឡែក​នៅ​ថ្ងៃ​ទី​២៥ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​០២​កញ្ចប់​តូច ដាវ​០១ និង​អាវុធ​កែ​ច្នៃ​០១​ដើម ។

សរុប​ទាំង​០៣​ថ្ងៃនេះ​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​០៥​នាក់ ដែល​ដកហូត​ថ្នាំ​ញៀន​បាន​៣៩​កញ្ចប់​តូច ០៣​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​០១ ស្លាក​លេខ​ម៉ូតូ​០១ ដាវ​០១ និង​អាវុធ​កែ​ច្នៃ​ចំនួន​០៥ ។ មុខសញ្ញា និង​វត្ថុ​តាង​ខាងលើ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ