ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួយ​ខ្លួនឯង​ជា​រឿង​ល្អ​ចំពោះ​សុខភាព (18+)

6 ឆ្នាំ មុន

ការ​ជួយ​ខ្លួនឯង​គឺជា​វិធីសាស្ត្រ​ផ្តល់​ភាព​រីករាយ​ដល់​ខ្លួនឯង ឬ​អាច​និយាយ​ថា​ជា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ដោយ​មិនបាច់​មាន​ដៃគូ​ជួយ ។ បច្ចុប្បន្ន​នេះ ការ​ជួយ​ខ្លួនឯង​ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំ​ទូលាយ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​ដោយសារ​តែ​វា​មាន​ប្រយោជន៍​ច្រើន ។ ជាក់​ស្តែក ការ​ជួយ​ខ្លួនឯង​អាច​បន្ថយ​ស្ត្រេ​ស បន្ធូរ​សាច់ដុំ…

ការ​ជួយ​ខ្លួនឯង​គឺជា​វិធីសាស្ត្រ​ផ្តល់​ភាព​រីករាយ​ដល់​ខ្លួនឯង ឬ​អាច​និយាយ​ថា​ជា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ដោយ​មិនបាច់​មាន​ដៃគូ​ជួយ ។ បច្ចុប្បន្ន​នេះ ការ​ជួយ​ខ្លួនឯង​ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំ​ទូលាយ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​ដោយសារ​តែ​វា​មាន​ប្រយោជន៍​ច្រើន ។

ជាក់​ស្តែក ការ​ជួយ​ខ្លួនឯង​អាច​បន្ថយ​ស្ត្រេ​ស បន្ធូរ​សាច់ដុំ ជំរុញ​ដល់​ភាព​សុខ​ស្រួល​ខាង​ផ្លូវចិត្ត និង​ការ​ស្រឡាញ់​ខ្លួនឯង​។ ការ​ជួយ​ខ្លួនឯង​ប្រហែលជា​វិធី​ជួយ​ផ្តល់​ភាព​សុខ​ស្រួល​ដល់​ខ្លួនឯង​មែន តែ​ក៏​អាច​ជំរុញ​ដល់​សមត្ថ​ភាពល្អ​ៗ​នៅ​ពេល​អ្នក​រួម​ភេទ​ជាមួយ​ដៃគូ​ដែរ​។ ក្រៅពី​នេះ មាន​ហេតុផល​ល្អ​ៗ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ការ​សម្រេច​កាម ឬ​ជួយ​ខ្លួនឯង​ល្អ​ចំពោះ​សុខភាព​ដូច​ជា​៖

•​ជួយ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ
•​ពង្រឹង​ដល់​សាច់ដុំ​នៅ​អាង​ត្រគាក ដែល​ល្អ​បំផុត​ក្នុង​ពេល​រួម​ភេទ
•​ជួយ​ដល់​ការ​ឈាន​ដល់​ចំណុចកំពូល​កាន់តែ​ខ្លាំងក្លា​ក្នុង​ពេល​រួម​ភេទ​ជាមួយ​ដៃគូ
•​បំបាត់​ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍
•​មិន​ងាយ​មាន​ជំងឺ​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំង

ចំណុច​គួរ​ចង​ចាំ​៖
•​ការ​ជួយ​ខ្លួនឯង​ច្រើន​តែ​ជា​រឿង​ធម្មតា​សម្រាប់​សុខភាព ប៉ុន្តែ​កាលណា​អនុវត្ត​រឿង​នេះ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​វិញ​បាន​។ ជា​ស្តង់ដា គឺ​អាច​ជួយ​ខ្លួនឯង​ពី ២ ទៅ​៣​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។
•​ចូរ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម​ៗ​បើសិនជា​អ្នកមាន​បញ្ហា​ផ្សេង​ៗ​ក្នុង​ពេល ឬ​ក្រោយ​ពេល​ជួយ​ខ្លួនឯង (​ប្រភព​ពី​៖ Health.com.kh )៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ