តួឯក​ស្រី​នៃ​រឿង «Friendzone» បៃ​ហ្វ៊ើ​ន និង​តារា​ថៃ​ជា​ច្រើន​ទៀត​លេចមុខ​សម្ពោធ​រឿង​ភាគ​ថ្មី


នា​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នេះ​តួឯក​ស្រី​នៃ​រឿង «Friendzone» គឺ​នាង Baifern Pimchanok, Dj Push Puttichai, Saint Suppapong រួម​នឹង​តារា​ថៃ​ជា​ច្រើន​ទៀត ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែភាពយន្ត​ភាគ​ថ្មី​មួយ​គឺ​រឿង «Bai Mai Tee Plid Plew»​។

រឿង​នេះ កំពុង​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Change 2561 របស់​ថៃ ហើយ​គម្រោង​នឹង​ចាក់​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ១ ថៃ ONE31 ក្រោយ​ពេល​ដែល​រឿង «Huajai Sila» ត្រូវ​បាន​បញ្ចប់​ការ​ចាក់​ផ្សាយ​។

«Bai Mai Tee Plid Plew»​គឺជា​សាច់​រឿង​របស់ Nira សម្ដែង​ដោយ Saint Suppapong​។ ពេល​គាត់​ធំ​ឡើង Nira ក៏​ត្រូវ​បាន​ប្ដូរ​ទៅ​ជានា​រី​ស្អាត​ម្នាក់ ដែល​សម្ដែង​ដោយ Baifern Pimchanok ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ