ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​មួយ​ខ្នង​ខ្ទេច (មាន​វីដេអូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះផ្ទះ​​​យ៉ាង​សន្ធោសន្ធៅ​​រហូត​ដល់​អស់​មួយ​ខ្នង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ឡា​ប៉ា​ខេ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះផ្ទះ​​​យ៉ាង​សន្ធោសន្ធៅ​​រហូត​ដល់​អស់​មួយ​ខ្នង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

បើ​សេចក្តីរាយការណ៍​បន្ត​ថា ផ្ទះ​រង​គ្រោះ​ខាងលើ​នេះ មាន​ទំហំ​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ រីឯ​មូលហេតុ​នៃ​ការ​ឆាបឆេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​នោះ​ទេ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ហើយ​ការ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ បើ​គិត​ទៅ​មាន​ចម្ងាយ​មិន​ដល់​៥​គីឡូម៉ែត្រ​ពី​អធិការដ្ឋាន​នគរ​ស្រុក​កែវ​សីមា​នោះ​ទេ តែ​បែរជា​ឆាប​ឆេះ​​តាំងពី​តិច​រហូត​ដល់ឆេះ​ខ្លាំង​​អស់​ផ្ទះ​មួយ​ខ្នង​តែ​ម្តង ក៏​នៅ​តែ​មិនឃើញ​វត្តមាន​រថយន្ត​ទឹក​ទៅ​អន្តរាគមន៍​សោះ ។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​នៅ​ពេល​ក្រោយ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ