មក​ដល់​ហើយ រឿង «​បុព្វេសន្និវាស​» វគ្គ​ទី​២


«​បុព្វេសន្និវាស​» គឺជា​រឿង​ភាគ​ថៃ​ដ៏​ល្បី​មួយ​កាលពី​ឆ្នាំ​មុន ។ ពេល​នេះ​រឿង «​បុព្វេសន្និវាស​» វគ្គ​២ ក៏​ជិត​បាន​បញ្ចប់​សាច់​រឿង​ហើយដោយ​កាលពីដើម​ឆ្នាំ​នេះ​រ៉​ម​ភែ​ង អ្នកនិពន្ធ​ប្រលោមលោក​ប្រឌិត​បាន​សរសេរ​រឿង «​ព្រហ្ម​លិខិត​» ជា​វគ្គ​បន្ត​របស់​រឿង «​បុព្វេសន្និវាស​» បាន​បញ្ជូន​សាច់​រឿង​ឱ្យទៅ ណ​ង អ​រុ​ណូ​ឆា អ្នក​ចាត់ចែង​រឿង​ភាគ​ល្បី​នោះ​ហើយ ។ ថ្មី​ៗ​នេះ រ៉​ម​ភែ​ង បាន​បញ្ចេញ​នូវ​បុព្វេសន្និវាស វគ្គ​២ ចំនួន​៥​ភាគ មក​ឱ្យ​ប្រិ​យ​មិត្ត​បានដឹង​សិន ។

រ៉​ម​ភែ​ង បាន​ផូស​ត៍​ព្រម​ជាមួយនឹង caption ថា «​ជម្រាបសួរ យូរហើយ​មិន​បាន​អ័​ប​ដេ​ត​អី​ច្រើន​ទេ ក្រោយ​ពេល​អ្នក​ម្ដាយ​បាន​ធូរស្បើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​រួច ។ ពេល​នេះ​កំពុង​តែ​សរសេរ​សាច់​រឿង ព្រហ្ម​លិខិត យ៉ាង​ពិបាក​ទើបបាន​យក​មក​ឱ្យ​អ្នក​អាន​បន្តិច​ទៅ ។

តែ​គង់​នឹង​អាច​អាន​បាន​តែ​៥​ភាគ​ទេ​ណា មានការ​ប្រែប្រួល​ខុស​ពី​អ្វី​ដែល​ធ្លាប់​បានឱ្យ​អាន​ល្មម​ដែរ ដោយ​ឈ្មោះ​តួឯក​ប្រុស​ក៏​បាន​ប្ដូរ​តាម​ទិន្នន័យ​ដែល​រក​ពី​តួអង្គ​នៃ​តួឯក​ស្រី​ដែល​មានការ​ស្រឡាញ់​ភាព​ស្រស់​ស្អាត» ​ដែលមាននៅផេក រ៉​ម​ភែ​ង បាន​ផូស​ត៍ ៕ (កែសម្រួលដោយ ៖សុឃាក់)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ