នៅក្នុងវិស័យឧស្សាហកម្មសិល្បៈថៃ មានតារាជាច្រើនបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយគ្នាបន្ទាប់ពីពួកគេបានធ្វើការជាមួយគ្នា។ ខាងក្រោមនេះ លោកអ្នកនឹងបានឃើញថាគូស្នេហ៍តារាថៃទាំង ៦ គូណាខ្លះ ដែលកំពុងមានទំំនាក់ទំនងស្នេហានឹងគ្នា ៖
1/. ណៈដេត គូហ្គិមិយ៉ៈ និង យ៉ាយ៉ា អ៊ូរ៉ាសាយ៉ា

តារាសម្ដែងស្រី កញ្ញា យ៉ាយ៉ា អ៊ូរ៉ាសាយ៉ា ថ្មីៗនេះទើបមានដំណើរកម្សាន្តនៅប្រទេស
ជប៉ុនផងដែរ។ នាងបានពាក់នូវអាវយឺតដែលមិត្តប្រុសរបស់នាង គឺលោក ណៈដេត គូហ្គិមិយ៉ៈ ធ្វើឱ្យនាង។
2/. វៀ ស៊ុកុលឡាវ៉ាត់ និង ប៊ែលឡា រ៉ានី

គូស្នេហ៍មួយគូនេះ ពិតជាគួរឱ្យស្រឡាញ់ណាស់។ ពួកគេតែងតែខុមមឹនត៍នូវពាក្យផ្អែមល្ហែមដាក់គ្នា នៅលើរូបថតក្នុង Instagram ។
3/. ម៉ាក ព្រីន និង ឃិមមី ឃិមប៊ើលី

ពួកគេជាគូស្នេហ៍នឹងគ្នាអស់រយៈពេលជាង ៥ ឆ្នាំ មកហើយ ហើយយើងសង្ឃឹមថាពួកគេនឹងរៀបការនឹងគ្នាឆាប់ៗ។
4/. ថយ ប៉ៈថុមភង្ស និង មុក វ៉រៈនិត

ក្រោយពីបានបើកចំហនូវទំនាក់ទំនងស្នេហារបស់ពួកគេ ពួកគេតែងតែមានភាពផ្អែមល្ហែមនឹងគ្នា
ជានិច្ច ហើយថែមទាំងទៅណាមកណាជាមួយគ្នារហូត។
5/. ជេស ជេសភិផ័ត និង វីល វណ្ណៈរ៉ុត

តារាទាំងពីររូបធ្វើការនៅកន្លែងជាមួយគ្នា ហើយជួបគ្នាក្នុងរឿងភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ១ ថៃ គឺរឿង “ថៈលេ រិតសៈយ៉ា” (ឬសមុទ្រឫស្យា)។ ពួកគេមើលទៅពិតជាសមគ្នាណាស់។
6/. ទ័រ ឆ័នថៈវិត និង ម៉ៃ ដាវិកា

តារាប្រុសរូបនេះ បានជូនពរគូស្នេហ៍នៅលើ Instagram របស់ខ្លួន កាលពីថ្ងៃខួបកំណើតរបស់ ម៉ៃ ដាវិកា។ គាត់ថែមទាំងបានជូនផ្កាមួយបាច់ដ៏ស្អាតឱ្យទៅនាងផងដែរ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ