(កែសម្រួលដោយ ៖ បុប្ផា)
តើអ្នកជាស្ត្រីម្នាក់ដែលងាយនឹងជួបអាការឈឺចាប់បែប រមួលៗក្នុងពោះក្នុងពេលមករដូវមែនទេ ? សូមបង្ហាញអំពីប្រសិទ្ធភាពរបស់តែមួយចំនួនដែលអាចជួយអ្នកបំបាត់ការឈឺចាប់បែបនេះបានច្រើនបំផុតបាន ។
ការឈឺចាប់បែប រមួលៗដែលកើតឡើងក្នុងពេលមករដូវ បណ្តាលមកពីអតុល្យភាពអ័រម៉ូន ដែលធ្វើឲ្យសាច់ដុំរបស់ស្បូនកន្ត្រាក់ដោយមិនចាំបាច់ និងមិនអាចគ្រប់គ្រងបាន ។ អ្វីដែលជាបញ្ហានោះគឺថា ការអតុល្យភាពអ័៊រម៉ូនបែបនេះ ច្រើនតែធ្វើឲ្យអ្នកមានអាការឈឺចាប់កាន់តែខ្លាំងថែមទៀត ។ តែធម្មជាតិមួយចំនួនដែលត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពជួយសម្រួលដល់ការឈឺចាប់ដោយសារតែការមករដូវ៖
១-តែខ្ញី ៖ វាគ្មានអ្វីត្រូវឆ្ងល់ទេដែលថា តែខ្ញីគឺជាវិធីព្យាបាលដោយខ្លួនឯងមួយប្រភេទសម្រាប់អាការក្រហាយដើមទ្រូង និងឈឺពោះ ដែលបណ្តាលមកពីក្រពះមិនកិនបានល្អ ឬច្រាលអាស៊ីតពីក្រពះ។ វាក៏ពេញនិយមបំផុតដែឬក្នុងការដោះស្រាយបញ្ហាដូចជា ចង្អោរ ក្អួត ចាញ់កូន ពុលឡាន និងរាករូស ។ តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ការដែលញ៉ាំតែខ្ញីរហូតដល់ ៣ពែងក្នុងមួយថ្ងៃ អាចបន្ថយការឈឺចាប់បែបរមួលធ្ងន់បាន ។ តែខ្ញីក៏អាចជួយអាការនៃការធ្លាក់ឈាមច្រើនផងដែរ ។
២-តែបៃតង ៖ កុំបារម្ភអីបើសិនជាអ្នកមិនអាចរកតែខ្ញីញ៉ាំបាននោះ ។ នេះដោយសារតែវានៅមានតែមួយប្រភេទទៀតដែលស្រួលរកក្នុងការទទួលទាន នោះគឺតែបៃតង ។ ការញ៉ាំតែបៃតងអាចជារឿងមានប្រយោជន៍ដោយសារតែវាអាចជួយដោះស្រាយការរលាក បូករួមនឹងជួយសម្រួលដល់អារម្មណ៍តក់ស្លុត និងស្ត្រេស ដែលកើតឡើងពីការឈឺចាប់ក្នុងពេលមករដូវខ្លាំងៗទៀតផង ។ តែខ្ញីក៏ល្អក្នុងការបំបាត់បញ្ហា ផ្សេងៗទៀតដែលទាក់ទងនឹងការមករដូវដែរ ដោយភាគច្រើនជាការហើមពោះតែម្តង (ប្រភពពី៖ Health.com.kh)៕
ចែករំលែកព័តមាននេះ