ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុះ ម៉ាច សំពះអង្វរ​សិល្បករ​កុំ​ទាស់​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​ស្នើ​សុំ​ឲ្យ សិល្បករ​ឈប់​បង្ក​ជម្លោះ​ពាក្យ​សម្តី​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​រក្សា​នូវ​ភាព​ថ្លៃថ្នូរ ។ លោក​បាន​ចាត់​ទុក​ការ​យក​វិ​ទិ​កា​សាធា​រណៈ​មក​ហែកហួរ​គ្នា​បង្ក​ជា​ជម្លោះ វា​មិន​បាន​ចំណេញ​ទៅ​ខាង​ណា​ឡើយ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស…

រាជធានី​ភ្នំពេញ​៖ អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​ស្នើ​សុំ​ឲ្យ សិល្បករ​ឈប់​បង្ក​ជម្លោះ​ពាក្យ​សម្តី​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​រក្សា​នូវ​ភាព​ថ្លៃថ្នូរ ។ លោក​បាន​ចាត់​ទុក​ការ​យក​វិ​ទិ​កា​សាធា​រណៈ​មក​ហែកហួរ​គ្នា​បង្ក​ជា​ជម្លោះ វា​មិន​បាន​ចំណេញ​ទៅ​ខាង​ណា​ឡើយ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នកសិល្បៈ​ដែល​មានការ​គាំទ្រ ។

ការ​លើក​ឡើង​របស់​លោក​សុះ ម៉ាច កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​កន្លង​មក សង្គ្រាមពាក្យសម្តី​រវាង​តារាចម្រៀង​លោក​ជី​ដេ​វី និង​អាចារ្យ​ធំ តាម​ហ្វេ​ស​ប៊ុ​កបាន​ផ្ទុះ​កក្រើក​ឡើង ។សង្គ្រាមពាក្យសម្តី​នេះ​រាលដាល​ដល់​តារាចម្រៀង​រ៉េ​ប ពូ​ឃ្លាំង និង​នេន​ទុំ ដែល​រួម​ដៃ​ជាមួយ​ជី​ដេ​វីត​វាយប្រហារ​ទៅ​លើ​អាចារ្យ​ធំ​តែ​ម្នាក់​តាម​រយៈ​ការ​ចេញ​ជា​វី​ដេ​អួ​ឃ្លី​ប និង​ចេញ​បទ​ចម្រៀង​បែប​លេប​ខា​យ ។ ដោយ​ឃើញ​បញ្ហា​នេះ ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​លោក​សុះ ម៉ាច បាន​ស្នើ​ឲ្យ​ភាគី​ទាំង​សងខាង​បញ្ឈប់​ជម្លោះ ហើយ​ស្វែង​ដំណោះស្រាយ​ណាមួយ​តាម​រយៈ​សមាគម​សិល្បករ​ខ្មែរ ជា​ជាង​យក​បណ្តាញ​សង្គម​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​សុះ ម៉ាច បាន​អះអាង​ថា «​ក្នុង​ជំហរ​កណ្ដាល ! ខ្ញុំ​សូម​សំពះ​អង្វរ​ពី​ចម្ងាយ សូម​បងប្អូន​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​កំពុង​បន្ត​បង្កជម្លោះ​ពាក្យ​សំដី​នៅ​តាម​ហ្វេ​ស​ប៊ុ​ក និង​តាម​បទ​ចម្រៀង​កន្លង​មក ក៏​ដូច​ជា​ពេល​នេះ មេត្តា​បញ្ឈប់​ទៅ ដើម្បី​រក្សា​មិត្តភាព និង​សេចក្តី​ថ្លៃថ្នូរ សម្រាប់​ខ្លួនឯង និង​អ្នក​ដទៃ​ផង​ដែរ ។ វា​មិន​ចំណេញ​សោះឡើយ វា​ខាត​ទាំង​សងខាង​នោះ​ទេ យើង​សង្កេត​មើល​ការ​បញ្ចេញមតិ របស់​មហាជន​ទៅ ត្រូវ​មានការ​ចេះ​ឈឺចាប់ និង​ចេះ​កែខ្លួន ។

យ៉ាងណាមិញ​សមាគម​សិល្បករ​ក៏​គួរ​ដើរតួ​នាទី​សម្របសម្រួល​អញ្ជើញ​ពួក​គាត់​ជួប​មុខ​គ្នា​រក​ដំណោះ​ស្រាយ​បញ្ចប់​វិវាទ កុំ​បណ្ដោយ​ឲ្យ​នៅ​បែប​ហ្នឹង​តទៅ​ទៀត​អី វា​មិន​ងាយ​នឹង​បញ្ចប់​នោះ​ទេ​។ ត្រូវ​ចាំ​ថា​មិន​ដែល​មាន​ជម្លោះ​ណាមួយ​ដែល​ចំណេញ​នោះ​ទេ ឈប់​បាន​គួរ​បញ្ឈប់​ទៅ គួរ​យក​ធម៌​ខន្តី​មក​ដាក់​ក្នុង​ខ្លួន​ដើម្បី​សេចក្តីសុខ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​អ្នកផង​ដែរ ហើយ​ងាក​មក​ធ្វើ​នូវ អ្វី​ៗ​ដែល​ជា​ប្រយោជន៍​ជា​គំរូ​សម្រាប់​អ្នក​ដទៃ និង​អ្នក​ជំនាន់​ក្រោយ​វិញ​វា​ប្រសើរ​ជាង​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ