ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម៉ោង​ហៅ​ហូប​បាយ ទើប​ម្នាក់​ៗ​ដឹង​ថា​នាង​ក្រមុំ​ស្លា.ប់​បាត់​ទៅ​ហើយ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ខណៈ​ដល់​ម៉ោង​ហៅ​ហូប​បាយ​បាត់​មិនឃើញ ក៏នាំគ្នាដើររក ​ទើបដឹងថា​នាង​ក្រមុំ​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ១៨ ឧសភា ២០១៩ ត្រង់​ចំណុច​ស្រះ​ទឹកដី​ស្រែ​របស់​ឈ្មោះ សួន…

ខេត្តកំពង់ធំ ៖ ខណៈ​ដល់​ម៉ោង​ហៅ​ហូប​បាយ​បាត់​មិនឃើញ ក៏នាំគ្នាដើររក ​ទើបដឹងថា​នាង​ក្រមុំ​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ១៨ ឧសភា ២០១៩ ត្រង់​ចំណុច​ស្រះ​ទឹកដី​ស្រែ​របស់​ឈ្មោះ សួន ឡុ​ញ ស្ថិត​នៅ​តំបន់​ត្រពាំង​ក្រឡង់​ជ័យ ក្នុង​ឃុំ​នី​ពេ​ជ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រ៉ែ​ម សា​សែ​ម ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ជះ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ បួន ឃឹម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា គាត់​បាន​ជួល​មនុស្ស​ចំនួន​២​នាក់ (​ម្នាក់​គឺ​ជន​រង​គ្រោះ និង​ម្នាក់​ទៀត​ឈ្មោះ ឈី វ៉ា​ន់​នី ភេទ​ស្រី ដែល​អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​) ដើម្បី​ជួយ​ធ្វើ​ការងារ​របស់​គាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គាត់​បាន​ជួល​អ្នក​ទាំង​ពីរ​ឱ្យ​ដើរ​រើស​គល់ឈើ និង​មែកឈើ​នៅ​ក្នុង​ដីស្រែ​មួយ​កន្លែង​ដែល​គាត់​បាន​ជួល​ដីស្រែ​នេះ​ពី​ឈ្មោះ សួន ឡុ​ញ ដោយ​ឲ្យ​ពួក​គេ​ទាំង​២​នាក់​នាំ​គ្នា​រើស​គល់ឈើ​យក​ទៅ​ពូកគរ​ទុក​នៅ​ក្បែ​មាត់​ស្រះ​ទឹក​ទុក​ដុត​កំទេច​ចោល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់​ថ្ងៃ​ដដែល ពួក​គាត់​ទាំងអស់​នាំ​គ្នា​ឈប់​រើស ហើយ​ក៏​រៀបចំ​ហូប​បាយ​ជុំ​គ្នា​ដែល​មាន​ចម្ងាយ​ពី​ស្រះ​ទឹក​ប្រហែល​២០០​ម៉ែត្រ ។ ពេល​ជុំ​គ្នា​ហូប​បាយនោះ​ ស្រាប់តែ​បាត់​ជន​រង​គ្រោះ​មិនឃើញ​មក​ហូប​បាយ លុះដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ដដែល គាត់​បាន​ប្រើ​ឲ្យ​ឈ្មោះ ឈី វ៉ា​ន់​នី ទៅ​តាម​ហៅ​ជន​រង​គ្រោះ ស្រាប់តែ​ឈ្មោះ​ឈី វ៉ា​ន់​នី ស្រែក​ឆោឡោ​ប្រាប់​គាត់ និង​ប្តី​របស់​គាត់​ថា ជន​រង​គ្រោះ​បាន​ចុះ​ងូ​ត​​ទឹកស្រះ​លង់​ហើយ ។ ពេល​ឮ​ដូច្នេះ​ប្តី​របស់​គាត់​ក៏​រត់​ចុះ​ទៅ​រាវរក​ក្នុង​ទឹកស្រះ រួច​ប្រទះ​ឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​ទឹកស្រះ ហើយ​ស្រង់​ឡើង​ពី​ទឹក តែ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​នាំ​គ្នា​ដឹក​សព​ជន​រង​គ្រោះ​យក​មក​ផ្ទះ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កំលាំង​ជំនាញ និង​ប៉ុស្តិ៍ គ្រូពេទ្យ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចូលរួម​ពិនិត្យ​សព រក​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ក៏​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​ប្រាកដ​មែន ហើយ​មូលហេតុ បណ្តាល​មក​ពី​ឆ្លៀតពេល​សំរាក​ហូប​បាយ ជន​រង​គ្រោះ​ចុះ​ងូតទឹក​ស្រះ​តែ​ម្នាក់ឯង ទើប​លង់​ស្លាប់​បែប​នេះ ។ ​ក្រោយពិនិត្យរួច​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ