ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ដែលធ្វើឱ្យគេច្រឡំលើបណ្តាញ​សង្គម​…

4 ឆ្នាំ មុន

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា អ្នក​នៅ​លើ​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​ឃើញ​រូបថត​ក្មេង​ប្រុស​ម្នាក់​ស្លៀកពាក់​ក្នុង​ឈុត​កូន​ក​ម្លោះ ថើប​កូនក្រមុំ​ដែល​ពេញវ័យ​ ។ គេ​បាន​សង្ស័យ​ថា ជា​ការ​រៀប​ការ​ដោយ​រៀបចំ​ពី​ម្តាយ​ឪពុក ឬ​ក៏ជា​ការ​ជួញដូរ​កុមារ​…

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា អ្នក​នៅ​លើ​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​ឃើញ​រូបថត​ក្មេង​ប្រុស​ម្នាក់​ស្លៀកពាក់​ក្នុង​ឈុត​កូន​ក​ម្លោះ ថើប​កូនក្រមុំ​ដែល​ពេញវ័យ​ ។ គេ​បាន​សង្ស័យ​ថា ជា​ការ​រៀប​ការ​ដោយ​រៀបចំ​ពី​ម្តាយ​ឪពុក ឬ​ក៏ជា​ការ​ជួញដូរ​កុមារ​ តែ​តាម​ការ​ពិត គឺ​មិន​ដូច្នោះ​ទេ ​។

កូន​ក​ម្លោះ ​ដែល​មើលទៅ​ដូច​ជា​សិស្សសាលា​បឋម​ម្នាក់​នោះ គឺ​មាន​អាយុ​១៩​ឆ្នាំ​ហើយ​។ នេះ​ក៏​ដោយសារ​តែ​គេ​មាន​ជំងឺមិន​ប្រក្រតី​ទៅ​លើ​ការ​លូតលាស់ ដែល​មាន​ធ្វើ​ឱ្យ​គេ​មិន​លូតលាស់​ពេញវ័យ​ទាល់តែ​សោះ​។ បើ​ទោះបីជា​មាន​ជំងឺ​នេះ​ក៏​ដោយ Jonathan បាន​រក​ឃើញ​ស្នេហ៍​ពិត រហូត​ទាល់តែ​បាន​រៀប​ការ​ជា​ផ្លូវការ នៅ​ស​ប្តា​ហ៍​មុន​។

ពិធី​មង្គលការ​របស់​អ្នក​ទាំង​ពីរ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ កាលពី​ដើមខែ​។ រូបថត​រៀប​ការ​របស់​គេ ត្រូវ​បាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Esto Es Guerrero» បង្ហោះ​ក្រោយ​រៀប​ការ​បាន​មួយ​ថ្ងៃ​ ។ ក្នុង​ការ​បង្ហោះ​នោះ គេ​បាន​សរសេរ​រៀបរាប់​ពី​ជំងឺ​របស់ Jonathan ដែរ​។ តែ​នៅ​ពេល​គេ​យក​ទៅ​ចែកចាយ​បន្ត គេ​មិន​បាន​ដាក់​បញ្ជាក់​នោះ​ទេ​ ។

នេះ​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​មានការ​ច្រឡំ​​ពេញ​បណ្តាញ​សង្គម ។

អត្ថបទសរសេរ ដោយ