​​​ចោរ​ហែលទឹកទន្លេគេច​ខ្លួន​…​ប៉ូលិស​ចេញ​អូប័រតាមចាប់​


រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ ក្រោយ​ពី​មាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​អះអាង​ថា បាន​បាត់​កាបូប​លុយ​ហើយ​មាន​ការ​សង្ស័យ​ទៅ​លើ​អ្នក​រើស​អេ​ត​ចាយ​រូប​នេះ ដែល​នៅ​អង្គុយ​ផឹកស្រា​ជាមួយនឹង​បុរស​ម្នាក់​ទៀត​នៅ​ក្បែរ​នោះ ។ ពេល​នោះ​ បុរស​ជា​ជនសង្ស័យ​បាន​លោត​ចូល​ទៅក្នុង​ទឹកទន្លេ​ក្នុង​គោលបំណង​រត់គេច​ខ្លួន ប៉ុន្តែ​ពេល​ហែល​ដល់​ពាក់​កណ្តាលទន្លេ​ទៅ​ហើយ សមត្ថកិច្ច​ក៏​ចេញ​អូ​ប័​រ​មួយ​គ្រឿង​តាម​ចាប់​បាន​ពី​ក្នុង​ទន្លេ​មក​វិញ​ភ្លាម​ៗ​ដែរ ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤៥​នាទីរសៀល​ថ្ងៃ​ទី​១៦ ខែឧសភា​កន្លង​ទៅ នៅ​មាត់ច្រាំង​ទន្លេ​ខាងក្រោយ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ឱ្យ​ដឹង​ថា បុរស​ជាជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​ឈ្មោះផា​ន់ តុលា អាយុ​២៩​ឆ្នាំ ពុំ​មាន​ទីលំនៅ​ពិតប្រាកដ​ទេ ។ ចំណែកឯ​បុរស​ដែល​ប្រាប់​ថា​បាត់​កាបូប​លុយ​ឈ្មោះ ឌី សំណាង ជា​ជនជាតិ​វៀតណាម អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​៧ ខណ្ឌឫស្សីកែវ ។

មុន​ពេល​កើតហេតុ ជនជាតិ​វៀតណាម​រូប​នេះ​កំពុង​កាត់​ដែក​ទីប​នៅ​ចំណុច​ខាងលើ ហើយ​ពេល​នោះ​មេឃ​រកកល់ភ្លៀង ដោយ​ខ្លាច​ទទឹក​ក៏​បាន​យក​កាបូប​លុយ​ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ជាង​១០​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​មួយ​គ្រឿង រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត​ទៅ​ដាក់​ក្រោម​ម្លប់​លើ​មាត់ច្រាំង ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បុរស ជនជាតិ​វៀតណាម​ម្នាក់​ខាងលើ​ទុក​កាបូប​លុយ​របស់​ខ្លួន​ក្រោម​ម្លប់​ត្រឹមត្រូវ​ហើយ ក៏​ទៅ​ធ្វើការបន្ត​ទៀត ។ លុះ​បន្តិច​ក្រោយមក ទើប​រូប​គាត់ទៅ​រក​មើល​កាបូប​លុយ​របស់​ខ្លួន​មិនឃើញ និង​បាន​ដើរទៅ​សួរ​បុរស​ជា​ជនសង្ស័យ​រូប​នេះ ដែលកំពុង​អង្គុយ​ផឹកស្រា​ជាមួយ​បុរស​ម្នាក់​ទៀត​នៅ​ក្បែរ​នោះ តែ​ត្រូវ​បដិសេធ​ថា​មិនដឹង​ឡើយ ។

ដោយ​មិន​អស់ចិត្ត បុរស​ម្ចាស់​កាបូប​ក៏​បាន​ទៅ​ប្រាប់​មន្ត្រី​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​នោះ ក្នុង​បំណង​សុំ​ឱ្យ​ជួយ​សួរនាំ​បន្ថែម​លើ​ជនសង្ស័យ​។ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ទៅ​ដល់ ជន​ម្នាក់​នេះ​ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ ប៉ុ​ន្ត​ហែល​ទៅ​ដល់​ពាក់​កណ្តាលទន្លេ ក៏​ត្រូវ​សមត្ថកិច្ច​ចេញ​អូ​ប័​រ​មួយ​គ្រឿង​ទៅ​តាម​ចាប់​បាន និង​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ចតុមុខ​នាំ​យក​ទៅ​សាកសួរ ។

ពេល​ឃាត់ខ្លួន​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចតុ​មុ​នោះ រូបគេ​បដិសេធ​ថា​មិន​បាន​លួចយក​កាបូប​លុយ​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ។ម្យ៉ាង​ទៀត រូបគេ​ជា​មនុស្ស​បែក​ថ្នាំ និង​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ចំណែកឯ​បុរស​ជនជាតិ​វៀតណាម​នោះ​វិញ​ក៏​មិន​បានដឹង​ថា ជនសង្ស័យ​ណា​ជា​អ្នក​លួច​យក​កាបូប​លុយ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​ឡើយ ។

ក្រោយ​ពី​ការ​រៀបរាប់​របស់​បុរស​ជនជាតិ​វៀតណាម​នោះ​មិន​ច្បាស់លាស់ ទើប​គ្រាន់តែ​តម្រូវ​ឲ្យ​រូបគេ​ដាក់​ពាក្យបណ្តឹង​តែ​ប៉ុណ្ណោះ មិន​អាច​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​រូបនេះ​បាន​ឡើយ ម្យ៉ាងទៀត ក៏​មិន​មាន​ភ័ស្តុតាង​នៅ​ជាប់់​នឹង​ខ្លួន​គេ​ដែរ ។ ចំណែកឯ​បុរស​ជា​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​សម្រេច​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច ព្រោះ​រូបគេ​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន និង​កំពុង​តែ​មាន​អាការ​បែក​ថ្នាំ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ