ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​បាន​មិន​ស្ទើរ​យក​ទៅ​ដុត​កម្ទេច​ចោល​ហើយ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ លោក​ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ណែនាំ និង​បង្កើន​ការ​ពិនិត្យ​មើល​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព​ដែល​អាជីវក​រដាក់​តាំង​លក់​តាម​តូប​នៅ​ផ្សារ​ប៉ា​ង​រលឹម…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ លោក​ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ណែនាំ និង​បង្កើន​ការ​ពិនិត្យ​មើល​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព​ដែល​អាជីវក​រដាក់​តាំង​លក់​តាម​តូប​នៅ​ផ្សារ​ប៉ា​ង​រលឹម ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

លោក​ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ដើម្បី​ធានា​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ជា​អ្នក​ទទួលទាន​នោះ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ជា​ញឹកញាប់​បាន​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដោយ​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រ​ប្រជាពលរដ្ឋ​ទាំង​អ្នកលក់ និង​អ្នកទិញ​បាន​យល់​ដឹង​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ចំពោះ​ទំនិញ​ម្ហូបអាហារ​ដែល​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​កំនត់ និង​គ្មាន​ច្បាប់​អនុញ្ញាត ។ លោក​បាន​បន្ត​ថា ជាក់ស្តែង​នៅ​ថ្ងៃនេះ​មន្ត្រី​ជំនាញ​បាន​ចុះ​មក​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព នៅ​តូប​នានា ដែល​អាជីវក​បាន​ដាក់​តាំង​លក់ ទំនិញ​ផលិតផល​ផ្សេង​ៗ ដើម្បី​ការពារ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​ហូប​ស្អាត រស់នៅ​ស្អាត ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ប្រធាន​សាខា ក៏​បាន​ណែនាំ​ដល់​អាជីវករ​ដែល​ដាក់​តាំង​ទំនិញ​លក់​ទាំងអស់​អោយ​យល់​ដឹង​ពី​ទំនិញ​ដែល​ហួស​សុពលភាព និង​ខូចគុណភាព ជា​ពិសេស​កុំ​យក​ទំនិញ​ខូចគុណភាព តាំង​លក់​អោយ​អ្នក​ប្រើប្រាស់​ដែល​បណ្តាល​អោយ​ខូចសុខភាព ។ ដូច្នេះ​អាជីវករ​លក់ទំនិញ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​ត្រូវ​ស្វែង​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ទំនិញ​នីមួយ​ៗ និង​រៀបចំ​ទុកដាក់​ទំនិញ​អោយ​បាន​ត្រឹមត្រូវ ជៀសវៀង​កុំ​យក​ទំនិញ​ខូចគុណភាព​មក​លក់​ដែល​នាំ​អោយ​ពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នា​ឱកាស​នោះ​មន្ត្រី​កាំកុងត្រូល​បាន​ដកហូត​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព​ចំនួន​៥៣.៥០​គីឡូក្រាម​រួម​មាន តែ​ដប​ជ័រ​៤០​ដប ទឹកម្ទេស​ដប​១៣​ដប ការ​ហ្វេ​កញ្ចប់​ធំ​៤៩​កញ្ចប់ មី​កញ្ចប់​១៩​កញ្ចប់ កម្ទេច​មី​កញ្ចប់​១០​កញ្ចប់​ធំ ដុំ​ខ្នរ​២២ ដុំ ដើម្បី​យក​ទៅ​រក្សា​ទុក​ធ្វើការ​កម្ទេច​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ