ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺ​ភ្លើង​​ដ៏​ចំលែក​អណ្តែត​នៅ​លើ​វិហារ​យេ​រូ​សា​ឡឹម​សង្ស័យ UFO

14 ឆ្នាំ មុន

រូប​ភាព​ដុំ​ភ្លើង​ដ៏​ចំលែក​មួយ​ដែល​អណ្តែត​ពី​លើ​​វិហារ​មាស​នៃ​យេ​រូ​សា​ឡឹម​ (Dome of the Rock) បាន​ក្លាយ​ជា​វត្ថុ​មួយ​ដែលគេ​ជឿ​ថា ថាស​ហោះ​(UFO)។ រឿង​នេះ​បញ្ជាក់​ថា ពិត​ជា​មាន​ជីវិត​នៅ​ក្រៅ​ភព។ គេ​ថត​រូប​ភាព​វី​ដេ​អូ​បាន​ ខណៈ​ពេល​ដុំ​ភ្លើង​ដែល​មាន​ពន្លឺ​ចាំងអណ្តែត​​នៅ​ពីលើ​​វិហារ​​យេរូ​​សាឡឹម​ គឺ​ជា​ទី​តាំង​សាសនា​បុរាណ​​របស់​ជន​មូ​ស៊្លឹម​។ ភ្លើង​ដ៏​ចំលែក​នេះ​អណ្តែត​ខ្ពស់​នៅ​លើ​មេ​ឃ​ និង​ធ្លាក់​ចុះ​ទាប​ជា​ថ្មី​នៅ​មុន​ពេល​បាត់​ពី​ក្រសែ​ភ្នែក​។ បាតុ​ភូត​នោះ

រូប​ភាព​ដុំ​ភ្លើង​ដ៏​ចំលែក​មួយ​ដែល​អណ្តែត​ពី​លើ​​វិហារ​មាស​នៃ​យេ​រូ​សា​ឡឹម​ (Dome of the Rock) បាន​ក្លាយ​ជា​វត្ថុ​មួយ​ដែលគេ​ជឿ​ថា ថាស​ហោះ​(UFO)។ រឿង​នេះ​បញ្ជាក់​ថា ពិត​ជា​មាន​ជីវិត​នៅ​ក្រៅ​ភព។ គេ​ថត​រូប​ភាព​វី​ដេ​អូ​បាន​ ខណៈ​ពេល​ដុំ​ភ្លើង​ដែល​មាន​ពន្លឺ​ចាំងអណ្តែត​​នៅ​ពីលើ​​វិហារ​​យេរូ​​សាឡឹម​ គឺ​ជា​ទី​តាំង​សាសនា​បុរាណ​​របស់​ជន​មូ​ស៊្លឹម​។ ភ្លើង​ដ៏​ចំលែក​នេះ​អណ្តែត​ខ្ពស់​នៅ​លើ​មេ​ឃ​ និង​ធ្លាក់​ចុះ​ទាប​ជា​ថ្មី​នៅ​មុន​ពេល​បាត់​ពី​ក្រសែ​ភ្នែក​។ បាតុ​ភូត​នោះ​កើត​ឡើង​​កាល​ពី​​ម៉ោង​១​រំលង​អធ្រាត្រ​​ក្នុង​ថ្ងៃ​សៅរ៍​​ ទី​២៩ មករា ហើយ​​មាន​អ្នក​​ថត​រូបភាព​បាន​យ៉ាង​ច្រើន។​​ រូបភាព​​វី​ដេ​អូ​នេះ​បាន​ទទួល​ចំណាប់​អារម្មណ៍​ពី​មនុស្ស​​ជា​ច្រើន​នាក់​នៅ​លើ​សាកល​លោក​ និង​បង្ក​ឱ្យ​កើត​មាន​ការ​វែក​ញែក​ដ៏​ក្តៅ​គគុក​រវាង​អ្នក​និយមជឿ​​លើ​ UFO និង​អ្នក​​គ្មាន​ជំនឿ​។

លោក​និក ប៉ុប​ អតីត​អ្នក​ជំនាញ​ផ្នែក​ UFO របស់​ក្រសួង​ការ​ពារ​ប្រទេស​អង់​គ្លេស​ថ្លែង​​ឱ្យ​ដឹង​តាម​រយៈ​កាសែត​ដឹ​សាន់​ថា ​ប្រសិន​បើ​បញ្ហា​នេះ​កើត​ឡើង​ពិត​ ​រូប​វី​ដេ​អូ​នេះ​ជា​ការ​ថត​រូប UFO ដ៏​ច្បាស់​លាស់​ ប៉ុន្តែ​បើ​សិន​ជា​មិន​ពិត​វា​គឺ​ជា​ការ​បំភាន់​ភ្នែក​ដើម្បី​ឱ្យ​មនុស្ស​ជឿ​ជាក់​ថា UFO មាន​យ៉ាង​ពិត​ប្រាកដ​។​ លោក​ប៉ុប​​បញ្ជាក់​ថា លក្ខណៈ​នៃ​ការ​ឡើង​ខ្ពស់​លើ​លំហ​អាកាស​យ៉ាង​ឆាប់​រហ័ស​នៃ​ដុំ​ភ្លើង​នេះ​បង្ហាញ​ឱ្យ​ឃើញថា ជា​វត្ថុ​​គ្មាន​មនុស្ស​បញ្ជា​នៅ​ខាង​ក្នុង​។
យើង​ដឹង​ថា កង​ទ័ព​អ៊ីស្រា​អែល​មាន​យន្ត​ហោះ​ប្រភេទ​គ្មាន​មនុស្ស​បើក​បរ​ដ៏​ទំនើប​ ប្រសិន​បើ​រឿង​នេះ​ជា​ផ្នែក​មួយ​នៅ ក្នុង​នោះ​ប្រហែល​ជា​បច្ចេក​វិទ្យា​ដ៏​ទាន់​សម័យ​មួយ​របស់​មនុស្ស​ ៕