ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត​ថា​៖​ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​មានការ​យឺតយ៉ាវ(មានវីដេអូ)


បន្ទាយ​មាន​ជ័យ ៖ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត​ថា ឆ្នាំ​២០១៩​នេះ ការ​បង្កបង្កើន​ផល​មានការ​យឿ​ត​យ៉ាវ​ជាង​ឆ្នាំ​២០១៨ កន្លង​មក ដោយ​ភ្លៀង​ទើប​មាន​ពាក់កណ្តាល​ខែឧសភា​នេះ ។

លោកប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩​ថា ខេត្តបន្ទាយមានជ័យ មាន​ផ្ទៃដី​បង្កបង្កើន​ផល​មាន​សរុប​ចំនួន​២៤៥.៦០២​ហិ​កតា ដោយឡែក​នៅ​ឆ្នាំ​២០១៩​នេះ បង្កបង្កើន​ផល​ដែល​ព្យួរ​ដាស់ដី​បាន​ប្រមាណ​ជាង​៧​ម៉ឺន​ហិ​កតា និង​ព្រួស​រួច និង​ដុះ​មាន​ប្រមាណ​ជាង​២​ម៉ឺន​ហិ​កតា បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​កន្លង​ទៅ​រហូត​ដល់​ខែឧសភា​នេះ ការ​បង្កបង្កើន​ផល​បាន​ប្រមាណ​៥០%​តែ​ឆ្នាំ​២០១៩​នេះ​បង្កបង្កើន​ផល​ទើបបាន​ប្រមាណ​១០% មានការ​យឺត​យ៉ាង​ជាង​ឆ្នាំ​មុន ដោយ​ភ្លៀង​ទើប​មាននៅ​អំឡុង​ពាក់កណ្តាល​ខែឧសភា​នេះ ។

លោក​បាន​បញ្ជាក់​ថា ការ​បង្កបង្កើន​ផល​ឆ្នាំ​២០១៩​នេះ ប្រជា​កសិករ​អាច​ធ្វើ​ស្រូវ​ដើមរដូវ ឬ​ស្រូវស្រាល​ច្រើន​ជាង​ឆ្នាំ​២០១៨ កន្លង​ទៅ ព្រោះ​ឆ្នាំ​កន្លង​ទៅ​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប គឺ​លក់​បាន​ថ្លៃ​ដំបូង​លក់​ក្នុង​១​តោន​បាន​តម្លៃ​ជិត​៣០០​ដុល្លារ ហើយ​ប្រមូល​ផល​បាន​សរុប​ចំនួន​២៤៥.៦០២​ហិ​កតា ទទួល​បរិមាណ​ផល​បាន​៧២១.១៨២​តោន ។

ដោយឡែក​ប្រជា​កសិករ​បាន​ប្រាប់​ថា ឆ្នាំ​២០១៩​នេះ​បង្កបង្កើន​ផល​ពិតជា​លំបាក​ដោយ​ជា​ទំលាប់ ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ​ខ្មែរ ហើយ​ប្រជា​កសិករ​តែងតែ​នាំ​គ្នា​ដាស់ដី​ហើយ​ភ្ជួរ​ព្រោះតែ​ឆ្នាំ​នេះ​អ្នក​ព្រោះស្រូវ​ដើមដៃ​ដោយ​អាកាសធាតុ​មិន​អំណោយផល​គ្មាន​ភ្លៀង​បណ្តាល​ស្រូវ​ដែល​ព្រោះ​ហើយ​ជាង​កន្លះ​ខែ​ដែល​ព្រួស​រាស់​លុប​ត្រូវ​បាន​ខូច​អស់​តែ​អ្នក​ដែល​ភ្ជួរ​ព្រួស​ហាល​វិញ​អាច​បាន​ដុះ​ពាក់កណ្តាល​អ្នក​ដែល​ខូច​ពិបាក​ភ្ជួរ ហើយ​ព្រួស​ម្តងទៀត​ទើបត្រូវ​ភ្លៀង​អាច​ដុះ​បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ