ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅស្គាល់រមណីយដ្ឋាន​ថ្មី​លើដី​ខេត្តកំពង់​ឆ្នាំង ​«​ទឹកធ្លាក់​ស្រែ​អំពិល​»

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​ទឹកធ្លាក់​ស្រែ​អំពិល​» គឺជា​រមណីយដ្ឋាន​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហគមន៍​នៅ​ក្នុង​តំបន់ ក្រោម​កិច្ច​ផ្តួចផ្តើម​ពី​អាជ្ញាធរ​ស្រុក​និង​ខេត្ត បច្ចុប្បន្ន​បាន​ដំណើរការ​ប្រមាណ​ជាង80%​ហើយ ដោយ​មាន​ភ្ញៀវ​ទេសចរទៅ​លេង​កំសាន្ត​មិន​លោះ​ថ្ងៃ​នោះ​ដែរ​ ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ឃុំក៏​ដូច​ជា​សហ​គមន៍បាន​អំពាវនាវដល់ប្រជាពលរដ្ឋ​ទៅលេង​ព្រោះថា​…

ខេត្តកំពង់ឆ្នាំង ៖ «​ទឹកធ្លាក់​ស្រែ​អំពិល​» គឺជា​រមណីយដ្ឋាន​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហគមន៍​នៅ​ក្នុង​តំបន់ ក្រោម​កិច្ច​ផ្តួចផ្តើម​ពី​អាជ្ញាធរ​ស្រុក​និង​ខេត្ត បច្ចុប្បន្ន​បាន​ដំណើរការ​ប្រមាណ​ជាង80%​ហើយ ដោយ​មាន​ភ្ញៀវ​ទេសចរទៅ​លេង​កំសាន្ត​មិន​លោះ​ថ្ងៃ​នោះ​ដែរ​ ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ឃុំក៏​ដូច​ជា​សហ​គមន៍បាន​អំពាវនាវដល់ប្រជាពលរដ្ឋ​ទៅលេង​ព្រោះថា​ ទីនោះ​​មាន​ទឹកជ្រោះ និង​ព្រៃ​ភ្នំ​យ៉ាង​ស្រស់​ស្អាត ស្ថិត​​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ។

លោក ម៉ឹង វិសាល​សុខ​ មេឃុំ​ក្តុល​សែន​ជ័យបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នរ​មណី​យដ្ឋា​ន​ទឹកធ្លាក់​ស្រែ​អំពិល ត្រូវ​បាន​រៀប​ចំប្រមាណ​ជាង​៨០%​ហើយ ដោយ​បាន​ធ្វើ​ផ្លូវ​ចូល​ចាប់ពី​ថ្នល់​រថភ្លើង មក​តំបន់​ទឹកធ្លាក់ ដើម្បី​សម្រួលការ​ធ្វើ​ដំណើររបស់​ភ្ញៀវ ។ សហគមន៍​បាន​រៀបចំ​ក្យូស សម្រាប់​អង្គុយ​លេង​​ច្រើន​កន្លែង មាន​រៀប​ចំ​ផ្សារ​មួយ​កន្លែង​ ដែល​មាន​បណ្ដោយ​ជាង២០​ម៉ែត្រ សម្រាប់​អោយ​ប្រជាពលរដ្ឋ​លក់ដូរ និង​បាន​កសាង​ស្ពាន​តូច​ៗ​សម្រាប់​ឆ្លង​អូរ បានជា​ច្រើន​កន្លែង ។

លោក​មេឃុំ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​នៅ​ថ្ងៃ​សៅរ៍​-អាទិត្យ និង​ថ្ងៃ​បុណ្យ​ទាន ចំណែក​ក្រៅពី​ថ្ងៃ​នោះ​​ ក៏​នៅ​មាន​មក​លេង​ដែរតែ​តិចតួច ។​​ សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត ដែល​បាន​អង្គុយ​តាម​ក្យូស គឺ​នៅ​មិន​ទាន់​យក​ប្រាក់​នៅឡើយ​ទេ ព្រោះ​យើង​ទើបតែ​ដំណើរការ ហើយ​ចំពោះ​ការ​ចូល​ទៅ​លេងកម្សាន្ត​ក៏​ដូច​គ្នា​ដែរ គឺ​មិន​យក​ប្រាក់ រួម​ទាំង​ថ្លៃ​ចត​រថយន្ត​ផង​ដែរ ប៉ុន្តែ​លើកលែងតែ​ម៉ូតូ​ដែល​មាន​អ្នកយាម ទើប​យក​ប្រាក់​ខ្លះ​។

ចុង​ក្រោយក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ ជំនួស​មុខ​អោយ​សហគមន៍ ទឹកធ្លាក់​ស្រែ​អំពិល លោក សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​និង​ក្រៅ​ស្រុក សូម​អញ្ជើញ​មក​លេង​កំសាន្ត​នៅ​ទឹកធ្លាក់​ស្រែ​អំពិល​ដែល​ជា​រមណីយដ្ឋាន​មាន​ទឹកធ្លាក់​ដ៏​ស្អាត​ ព្រមទាំង​មាន​សុវត្ថិភាព ​ជាង​នេះ​ទៅ​ទៀត​ក៏​មានព្រៃ​ព្រឹក្សា មាន​ភ្នំ​ក្រំ​ថ្ម សម្រាប់​ទស្សនា​កំសាន្តទៀត។

រមណីយដ្ឋានទឹកធ្លាក់​ស្រែ​អំពិល ​ស្ថិតតាម​ផ្លូវជាតិ​លេខ​៥ ចេញពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ទៅ​ដល់​ជាប់​របង​វត្ត​វត្ត​ផ្សារ ជិត​ផ្សារ​បរិបូណ៌ ​បត់​ឆ្វេង​ចូល​តាម​ផ្លូវលំជាង​៣០​គីឡូម៉ែត្រ​ទៀត ទៅ​ដល់​ផ្សារ​ក្តុល ហើយ​បត់​ឡើង​ឆ្លងថ្នល់​រថភ្លើង តាម​ផ្លូវ​ធ្វើ​ថ្មីចម្ងាយ​១២​គីឡូម៉ែត្រ ​។

អត្ថបទសរសេរ ដោយ