ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប ចំរើន​តុលា លះបង់​ដើម្បី​សិល្បៈ​បុរាណ ទោះបី​គ្មាន​ហាងឆេង អ្នក​រាំ​របាំ​បុរាណ

4 ឆ្នាំ មុន
  • ភ្នំពេញ

ចាប ចំរើន​តុលា នៅ​តែ​ប្រកាន់​ជំហរ​ថែរក្សា​តម្លៃ​នៃ​សិល្បៈ​បុរាណ បើ​ទោះបី​សិល្បៈ​នេះ​មិន អាច​រក​ចំណូល​បាន​ខ្ពស់​ដូច​សិល្បៈ​សម័យ​ក៏​ដោយ​។ ចាប ចំរើន​តុលា បាន​អះអាង​ថា ពួក​យើង​ជា​អ្នករបាំ​បុរាណ​។ ការងារ​យើង​មិន​អាច​រក​ចំណូល​ខ្ពស់​ដូច​អ្នក​ដទៃ…

ចាប ចំរើន​តុលា នៅ​តែ​ប្រកាន់​ជំហរ​ថែរក្សា​តម្លៃ​នៃ​សិល្បៈ​បុរាណ បើ​ទោះបី​សិល្បៈ​នេះ​មិន អាច​រក​ចំណូល​បាន​ខ្ពស់​ដូច​សិល្បៈ​សម័យ​ក៏​ដោយ​។ ចាប ចំរើន​តុលា បាន​អះអាង​ថា ពួក​យើង​ជា​អ្នករបាំ​បុរាណ​។ ការងារ​យើង​មិន​អាច​រក​ចំណូល​ខ្ពស់​ដូច​អ្នក​ដទៃ តែ​យើង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូលរួម​ថែរក្សា និង​បង្ហាញ​នូវ​សិល្ប​:​វប្បធម៌​ខ្មែរ​។

នាង​បន្ថែម​ថា មាន​មតិ​ខ្លះ​លើក​ឡើង​ថា ធ្វើការ​ផ្នែក​រាំ​ចឹ​ង​គ្មាន​បាន​ប៉ុន្មាន​ទេ រាំ​បាន​តិចតួច​ចឹ​ង កាលណា​មាន​នឹង​គេ​។ នាង​និយាយ​ថា «​ខ្ញុំ​ក៏​ចង់​មាន​ដែរ តែ​ខ្ញុំ​មិន​បាន​យក​ជំនាញ​សិល្បៈ​នេះ​មក​ធ្វើ​ជំនួញ​ដើម្បី​តែ​ភាព​មានបាន​នោះ​ទេ​។ រាំ​ដោយសារ​ស្រលាញ់ និង​បាន​ជួបជុំ​គ្នា​តែ​ប៉ុណ្ណោះ​» ។

នាង​បញ្ជាក់​ថា របាំ​បុរាណ​ជា​សម្បត្តិ​ជាតិ​យើង​។ អ៊ីចឹង​ហើយ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​មាន​តែ​បន្ត​ថែរក្សា​ទេ​។ រាំ​ហើយ​ថតរូប​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​មើល ខ្លាច​តែ​ពេលវេលា​ខាង​មុខ​ទៅ​គ្មាន​កូនចៅ​គេ​ស្គាល់​។ យូរ​ៗ​ទៅ​ស្គាល់​ច្បាស់​តែ​សិល្បៈ​បរទេស​។

បើ​តាម ចាប ចំរើន​តុលា ដើម្បី​ថែរក្សា​សិល្បៈ​វប្បធម៌​ទាំងអស់​គ្នា​បាន មិន​ចាំបាច់​ទាល់តែ​ចេះ​រាំ​ទេ ព្រោះ​ឃើញ​មតិ​ខ្លះ​របស់​ប្រជាជន​ខ្មែរ​យើង​និយាយ​ថា «​ថែ​ម៉េច​បាន បើ​ខ្ញុំ​មិន​ចេះ​រាំ​ផង​»​។ តាម​ពិត​ទៅ​មិន​មាន​ន័យ​ថា អ្នក​ថែរក្សា​គឺ​ត្រូវ​តែ​ចេះ​រាំ​ដាច់ខាត​នោះ​ទេ​។ ការ​ស្វែង​យល់ ផ្តល់​តម្លៃ យល់​ពី​សារៈសំខាន់ និង​ផ្សព្វផ្សាយ​បន្ត ទាំងនេះ​គឺជា​ការ​ចូលរួម​ក្នុង​ការ​ថែរក្សារ​វប្បធម៌​សិល្បៈ​ខ្មែរ​យើង​។ កុំ​ដេកចាំ​គេ​មក​ឱ្យ​តម្លៃ​យើង តែ​យើង​ទេ​ត្រូវ​ឱ្យ​តម្លៃ​ខ្លួនឯង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ