ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះកង់ម៉ូតូក្រពេកនឹកឃើញប្តូរអាជីព​ផ្អើល​ផ្លូវ​៦០ម៉ែត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ភ្លាម​ៗ ខណៈ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈរ​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​សំណង់​មិន​រៀបរយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែ​កតា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ភ្លាម​ៗ ខណៈ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈរ​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​សំណង់​មិន​រៀបរយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែ​កតា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ហ៊ុយ ចាន់​សា​រ៉ាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ជាង​ប៉ះ​កង់ និង​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី មាន​ទីលំនៅ​ផ្ទះ​លេខ​៣២ ផ្លូវលំ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​សម្អាត​ផ្លូវ​នៅ​ចំណុច​ខាងលើ ដោយសារ​មាន​រថយន្ត​ដឹក​ខ្សាច់​ជ្រុះ​ពាសពេញ​ផ្លូវ​៦០​ម៉ែត្រ ខណៈ​កម្លាំង​ប្រជា​ការពារ​ចុះ​សម្អាត​នោះ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ឈរ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​អនាធិបតេយ្យ ទើប​កម្លាំង​ប្រជា​ការពារ សម្រេច​ធ្វើការ​ឃាត់ខ្លួន ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ហៅ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​១​គ្រឿង​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ក្នុង​មួយ​កញ្ចប់​គឺ​លក់​បាន​តម្លៃ​១​ម៉ឺន​រៀល ហើយ​ក្នុង​១​ម៉ឺន​រៀល រូបគេ​ចំណេញ​បាន​៥​ពាន់​រៀល​ដែរ ជា​ថ្លៃ​ឈ្នួល​ការ​យក​ទៅ​លក់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង​ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ