ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​១០​ដង​ហើយ ទីបំផុត​ម្តាយ​តាម​ទាន់​ស្តែង​នឹង​ភ្នែក​ក្នុងផ្ទះ​ជួល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ក្មេង​ស្រី​ម្នាក់​យ៉ាង​ជ្រាលជ្រៅ​រយៈពេល​១​ឆ្នាំ​មក​ហើយ ព្រមទាំង​ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់ និង​ផ្ទះ​ជួល​រួមរ័ក​មេត្រី​សម្រេច​ជិត​១០​ដង ។ ទីបំផុត​ឪពុក​ម្ដាយ​ខាង​ក្មេង​ស្រី​តាម​ទាន់​ដល់​បន្ទប់​ផ្ទះ​ជួល ក៏​ប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​ចុះ​ទៅ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ឧសភា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ក្មេង​ស្រី​ម្នាក់​យ៉ាង​ជ្រាលជ្រៅ​រយៈពេល​១​ឆ្នាំ​មក​ហើយ ព្រមទាំង​ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់ និង​ផ្ទះ​ជួល​រួមរ័ក​មេត្រី​សម្រេច​ជិត​១០​ដង ។ ទីបំផុត​ឪពុក​ម្ដាយ​ខាង​ក្មេង​ស្រី​តាម​ទាន់​ដល់​បន្ទប់​ផ្ទះ​ជួល ក៏​ប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​ចុះ​ទៅ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ឧសភា ២០១៩ នៅ​ក្នុង​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ។

ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​អាយុ​១៤​ឆ្នាំ មុខរបរ​នៅផ្ទះ ចំណែក​យុវជន​សង្ស័យ​ឈ្មោះ លី ឌី​ជេ​ម ហៅ រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ​ខាងលើ ហើយ​នគរបាល​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ឧសភា ម៉ោង​៥​ល្ងាច ក្មេង​ស្រី​ខាងលើ​ចាកចេញ​បាត់​ពី​ផ្ទះ ម្តាយបង្កើត និង​សាច់ញាតិ​បាន​ដើរ​រក​គ្រប់​ច្រកល្ហក ប៉ុន្តែ​រក​មិនឃើញ​សោះ លុះ​២​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​១៤ ឧសភា ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ មាន​ស្ត្រី​ម្នាក់​ត្រូវជា​ម្ដាយមីង​បង្កើត​របស់​ក្មេង​ស្រី​រូប​នេះ​ប្រទះ​ឃើញ​នាង​កំពុង​តែ​នៅ​ក្នុង​បន្ទប់​ជួល​របស់​យុវជន​សង្ស័យ ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ម្តាយមីង​ឃើញ​ដូច្នេះ ក៏​ទូរស័ព្ទ​ប្រាប់​ម្តាយ​នាង​ឱ្យ​ដឹង គ្រាន់តែ​ទទួល​ដំណឹង​នេះ​ភ្លាម ម្តាយ​នាង​ក៏​ទៅ​មើល​ភ្លាម ស្រាប់តែ​ឃើញ​កូនស្រី​នៅ​ក្នុង​បន្ទប់​របស់​យុវជន​នោះ​ពិតមែន។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ស្ត្រី​ជា​ម្ដា​បានឃើញ​ភ្លាម ក៏​ទូរស័ព្ទ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើង​ឯក​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​យុវជន​នេះ​នាំ​ទៅ​ធ្វើការ​សាកសួរ ហើយ​យុវជន​នោះ​បាន​និយាយ​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៨ មក​ម្ល៉េះ​។ ដោយ​បាន​រួម​ភេទ​ជាមួយ​គ្នា​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៨​ដង​មក​ហើយ លុះ​ពេល​នេះ​ស្រាប់តែ​ម្ដាយ​ខាង​ស្រី​តាម​ទាន់​ក៏​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ