ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​ជាង​១០​នាក់​គ្រោះថ្នាក់ក្នុង​ហេតុ​ការណ៍​នេះ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ជាង​១០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពីជួប​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​ដឹក​ទំនិញ​រេ​ចង្កូត​មក​បុក​រថយន្ត​របស់​ជន​រង​គ្រោះ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មង្គល​ការ​បងប្អូន​នៅ​ម្តុំ​ភ្នំ​ប្រសិទ្ធិ៍ ស្រុក​ពញាឮ ខេត្តកណ្តាល ។ គ្រោះ​ថ្នាក់​នេះ…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ជាង​១០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពីជួប​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​ដឹក​ទំនិញ​រេ​ចង្កូត​មក​បុក​រថយន្ត​របស់​ជន​រង​គ្រោះ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មង្គល​ការ​បងប្អូន​នៅ​ម្តុំ​ភ្នំ​ប្រសិទ្ធិ៍ ស្រុក​ពញាឮ ខេត្តកណ្តាល ។ គ្រោះ​ថ្នាក់​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថៃ្ង​ទី​១១ ខែឧសភា នៅ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២​និង​លេខ​៣ ក្នុងភូមិ​ស្រះ​កែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ។

រថយន្ត​ដឹក​ទំនិញ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ប្រភេទភ្លៅ​២ ពណ៌​ស ពាក់​ផ្លា​ក​ភ្នំពេញ ៣D-១៨២០ បាន​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ផ្លា​ក ភ្នំពេញ ២Y-៧៣៩៤ បើកបរ​ដោយឈ្មោះ សេង ហៀ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រះ​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ប្រភព​ពី​មន្ត្រី​មាន​សមត្ថក​ិច្ច​បាន​ស្រង់​សម្តី​សាក្សី​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​ទៅ​ខាងជើង លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​សាំ​យ៉ុ​ងែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាលឲ្យ​អ្នកដំណើរ​ក្នុង​រថយន្ដ​សាំ​យ៉ុ​ង រង​របួសធ្ងន់ និង​ស្រាល​ជា​ច្រើន​នាក់ ។

លោក​វ​សេនីយ៍​ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​ឧដុង្គ បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​គឺ​មក​ពី​អ្នក​បេ​ី​កបរ​រថយន្ត​ហុ​ី​យ៉ា​ន់​ដាយ​បាត់​ម្ចាស់​ការ ដោយសារ​រថយន្ត​បែក​កង់ ។ ក្រោយ​កើតហេតុ អ្នក​បេ​ី​កបរ​រថយន្ត​ដឹក​ទំនិ​ញ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។ ឯ​អ្នកដំណើរ​ដែល​រង​របួស​ជិះ​ក្នុង​រថយន្ដ​សាំ​យ៉ុ​ង​ទាំង​១១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដឹកបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឧដុង្គ និង​បន្ត​ទៅ​រាជធានី​ភ្នំពេញ​ទៀត ។

អ្នក​ជិះ​រថយន្ត​សាំ​យ៉ុ​ង​ដែល​រង​របួសស្រាល បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​ទាំងអស់​គ្នា​ធ្វើដំណើរ​ពី​ខេត្ត ក្រចេះ​មក​ម្តុំ​ភ្នំ​ប្រសិទ្ធិ៍ ក្នុង​គោល​បំណ​ង​ចូលរួម​មង្គលការ​បងប្អូន លុះ​មក​ដល់​ចំណុចខាងលើ​ក៏​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ​តែ​ម្តង ។ លោក​អធិការ​បញ្ជាក់​ថា អ្នក​រង​របួស​ទាំង
អស់​រួម​មាន ៖

១-​អ្នកបើកបរ​ឈ្មោះ សេង ហៀ​ង របួសធ្ងន់ ២-​ឈ្មោះ លាង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣៥ ឆ្នាំ របួសធ្ងន់ ៣-​ឈ្មោះ អេ​ង វុ​ឌ្ឍី ភេទ​ស្រី អាយុ​៥១​ឆ្នាំ របួសធ្ងន់ ៤-​ឈ្មោះ នៀ​ន ហ្គេ​ច​នីភេទ​ស្រី អាយុ​៦២​ឆ្នាំ របួស​ធ្ងន់ ៥-​ឈ្មោះ សួន គី​ម​អាន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ របួសធ្ងន់ ៦-​ឈ្មោះ អេ​ង ពៅ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ របួសធ្ងន់ ៧-​ឈ្មោះ ឡោ គី​ម​ឆេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ របួសស្រាល ៨-​ឈ្មោះ សុង គឹ​ម​យិ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ របួសស្រាល ៩-​ឈ្មោះ ភ​ន គី​មនៀង ភេទ​ស្រី អាយុ​៤២​ឆ្នាំ របួសស្រាល ១០-​ឈ្មោះ អេ​ង ចិន្ដា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ របួសស្រាល និង​១១-​ឈ្មោះ អេ​ង វ​ណ្ណា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ របួស​ស្រាល​) ។ ទាំងអស់​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​នគរបាល​ច​រាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ដ ព្រមទាំង​ស្រាវជ្រាវ​រក​អ្នក​បេ​ី​កបរ​រថយន្ដ​ដឹក​ទំនិញ ដេ​ី​ម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់់់់់់់​ក្នុង​ហេតុការណ៍​នេះ ស្លាប់​បាត់បង់​ជីវិត​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ