ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា លក់​នាឡិកា​នៅ​កា​ណា​ដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​មាស សុខ​សោភា បាន​ទៅ​ប្រទេស​កា​ណា​ដា​ប្រមាណ​ជិត​១​ខែ​មក​ហើយ ។ ដំណើរ​ទៅ​កាន់​ក្រៅប្រទេស​លើក​នេះ​គឺជា​ដំណើរ​វែង​ខុស​ពី​កន្លង​ទៅ ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​ថា ​តើ​ហេតុ​អ្វី​បានជា​នាង​ទៅ​ចោលការ​ងារ​ក្នុងស្រុក​ដ៏​កាក់កប​យូរ​បែប​នេះ ? មាស…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​មាស សុខ​សោភា បាន​ទៅ​ប្រទេស​កា​ណា​ដា​ប្រមាណ​ជិត​១​ខែ​មក​ហើយ ។ ដំណើរ​ទៅ​កាន់​ក្រៅប្រទេស​លើក​នេះ​គឺជា​ដំណើរ​វែង​ខុស​ពី​កន្លង​ទៅ ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​ថា ​តើ​ហេតុ​អ្វី​បានជា​នាង​ទៅ​ចោលការ​ងារ​ក្នុងស្រុក​ដ៏​កាក់កប​យូរ​បែប​នេះ ? មាស សុខ​សោភា ទៅ​ក្រៅ​ប្រទេស​យូរ​បែប​នេះ ​នាង​បាន​លើក​ហេតុផល​ថា ​ទៅ​សម្តែង​ឲ្យ​អស់ចិត្ត​ជូន​អ្នក​ក្រៅ​ស្រុក ហើយ​យក​ឱកាស​ដើរ​លេង​សម្រាកកាយ​ខ្លះ​ដ្បិត​មមាញឹក​ច្រើន​ឆ្នាំ​មក​ហើយ ។ ទោះបី​នាង​កាក់កប​បែប​ណា​ក្តី​ឆ្លៀតពេល​ច្រៀង​នៅ​កា​ណា​ដា នាង​បាន​លក់​នាឡិកា ដោយ​មាន​ជនរួមជាតិ​នៅ​ទីនោះ​ជួយ​គាំទ្រ​ច្រើន ។ លក់ដាច់​ធ្វើ​ឲ្យ​នាង​សប្បាយចិត្ត ។

មាស សុខ​សោភា ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ជនរួមជាតិ​ខ្មែរ​នៅ​កា​ណា​ដា ដោយ​សំបុត្រ​កម្មវិធី​សម្តែង​របស់​នាង​ត្រូវ​បាន​គេ​ទិញ​អស់ បន្ទាប់​ពី​ដាក់​លក់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។ ការ​និយម​ចូល​ចិត្ត​មាស សុខ​សោភា នៅ​ប៉ែក​អឺរ៉ុប​នេះ​ធ្វើ​ឱ្យ​តារាចម្រៀង​ថោ​ន រូប​នេះ ត្រូវប៉ាន់​រក​កម្រៃ​បាន​ច្រើន ។ ជា​រៀង​រាល់​ឆ្នាំ សោភា តែងតែ​ឆ្លៀត​ចេញ​ទៅ​ច្រៀង​នៅ​បរទេស យ៉ាង​ហោច​ណាស់​ម្តង​ដែរ ។ នៅ​ក្នុងស្រុក មាស សុខ​សោភា មាន​ប្រជាប្រិយ​ខ្ពស់ ហើយ​ចេញ​ទៅ​ច្រៀង​នៅ​បរទេស​ក៏​មានការ​គាំទ្រ​ច្រើន​ដែរ ។

អ្នក​នាំ​តារា​ចេញ​ទៅ​ច្រៀង​នៅ​បរទេស បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មាស សុខ​សោភា អាច​ច្រៀង​បាន​គ្រប់​ទម្រង់ ពិសេស​គឺ​ច្រៀង​បទ ពី​ដើម​ៗ​បាន​យ៉ាង​ពីរោះ នោះ​ជា​កត្តា​ធ្វើ​ឱ្យ​នាង​មាន​ប្រៀប​ជាង​តារា ផ្សេង​ៗ​ទៀត ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ មាស សុខ​សោភា បាន​ប្រកាស​ជំហរ​ឈប់​ច្រៀង​បទ​ចម្លង​ពី​បរទេស តែ​ប្រជា​ប្រិយភាព​នាង​មិន​បាន​ថមថយ​ឡើយ ហើយ​តម្លៃ​ខ្លួន​នាង​វិញ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​កម្មវិធី ។ នេះ​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​ពី​មនុស្ស​ស្រី​សាម​ញ្ញា​ម្នាក់​រហូត​ក្លាយជា​កំពូល​តារាចម្រៀង​ល្បីល្បាញ​ម្នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ