ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ បើ​មានការ​រឹតត្បិត​ការ​គោរព​សាសនា​កម្ពុជា​មិន​អាច​បង្រួម និង​ផ្សះផ្សារ ជាតិ​បាន​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាង​ថា បើ​នៅ​កម្ពុជា​មាន​រឹតត្បិត​ការ​គោរព​សាសនា​នោះ​មិន​អាច​បង្រួបបង្រួម និង​ផ្សះផ្សារ​ជាតិ​បាន​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាង​ថា បើ​នៅ​កម្ពុជា​មាន​រឹតត្បិត​ការ​គោរព​សាសនា​នោះ​មិន​អាច​បង្រួបបង្រួម និង​ផ្សះផ្សារ​ជាតិ​បាន​ឡើយ ។ សម្តេច​បាន​លើក​ឡើង​ថា នៅ​សម័យ​ប៉ុ​ត ពត ទោះបី​មានការ​រឹតត្បិត ក៏​ប៉ុ​ល ពត មិន​អាច​ប្រឆាំង​នឹង​ជំនឿ​របស់​ប្រជាពលរដ្ឋ​បាន​ទេ ។

សម្តេច​ស ខេ​ង បាន​លើក​ឡើង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​បុញ្ញ​ខេត្ត​នា​រាម ហៅ​វត្ត​អន្លង់​តា​ម៉ុ​ក ខេត្តបាត់ដំបង​កាល ពី​ថ្ងៃ​ទី​១១ ខែឧសភា​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណ​ប ក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា​ក៏​ដូច​ជា រដ្ឋ​កម្ពុជា និង​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​គណ​ប ក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​វិស័យ​សាសនា​ជា​វិស័យ​សំខាន់​មួយ ។ សម្តេច​បន្ត​ថា​«​យើង​មិន​អាច​លើក​រំលង​លើក​វិស័យ​សាសនា​ឡើយ​រហូត​ដល់​ចែង ក្នុង​រដ្ឋធម្មនុញ្ញ​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ។

ការ​ចែង​បែប​នេះ​ក្នុង​ន័យ​រក្សា​ឬ​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ។ ពលរដ្ឋ​៩០%​គោរព​ព្រះពុទ្ធ​សាសនា ។ អី​ញ្ចឹ​ង​ទេ ដើម្បី​តាម​ការ​ចង់បាន​របស់​ពលរដ្ឋ ហើយ​ម្យ៉ាង​តាម​ប្រវត្តិសាស្ត្រ​ដែល​បំផ្លិចបំផ្លាញ​ផង​នោះ ហើយ​ក្នុង​គោលបំណង​ឲ្យ​វិស័យ​សាសនា​នេះ ស្ថិតស្ថេរ​ទើប យើង​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​» ។ យ៉ាងណា​ក្តី​សម្តេច​ក៏​បាន​បញ្ជាក់​ថា ការ​ចែង​ដាក់​ព្រះពុទ្ធ​សាសនា​ក្នុង​រដ្ឋធម្មនុញ្ញ​មិនមែន​ថា កម្ពុជា​មាន​តែ​ព្រះពុទ្ធ​សាសនា​នោះ​ទេ ។ តាម​ការ​ជាក់ស្តែង​នៅ​កម្ពុជា​មាន​សាសនា​ដទៃ​ច្រើន​ទៀត​ដែរ ព្រោះថា នៅ​រដ្ឋធម្មនុញ្ញ​ក៏​បាន​ចែង​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ជំនឿ និង​សាសនា ដែល​ខ្លួន​គិត​ថា​ល្អ និង​ត្រឹមត្រូវ ។

សម្តេច​បញ្ជាក់​ថា​«​នៅ​កម្ពុជា​យើង​មាន​ព្រះពុទ្ធ​សាសនា​ផង ឥ​ស្លា​ម​សាសនា​ផង មាន​គ្រឹះ​សាសនា ហើយ​អាច​មាន​សាសនា​តូច​ៗ​ផ្សេង​ៗ​ទៀត ។ នេះ គឺជា​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​ផង និង​ជា​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​បច្ចុប្បន្ន​ផង​» ។ សម្តេច​ក៏​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ​មានកា​បែងចែក​សាសនា​នៅ​កម្ពុជា​នោះ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ត្រង់​ថា ការ​ផ្សះផ្សារ​បង្រួម​បង្រួម​ជាតិ គឺ​ចង់​ឲ្យ​មាន​ភាព​សុខដុមរមនា​នៅ​ក្នុង​ផ្ទៃក្នុង​ជាតិ​របស់​យើង​តែ​មួយ ។

ដូច្នេះ​បានជា​យើង​អនុញ្ញាត​មានការ​គោរព​សាសនា​តាម​សិទ្ធិ​សេរី ព្រោះថា សាសនា​ទាំងអស់​មិន​អប់រំ​ឲ្យ​មនុស្ស​ខិលខូច​នោះ​ទេ ។ គឺ​តែងតែ​អប់រំ​មនុស្ស​ឲ្យ​ធ្វើអំពើ​ល្អ និង​ជា​អំពើ​កុសល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ