កម្ពុជា​-​ចិន​រៀបចំ​ពិ​រ​ព័​ណ៍​ពាណិជ្ជកម្ម​ចម្រុះ​អន្តជាតិ​ស្រប​យុទ្ធសាស្ត្រ​«​ខ្សែ​ក្រ​វ៉ា​ត់​មួយ វិ​ថី​មួយ​»


រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ចិន បាន​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​លើក​ទី​២ ក្នុង​ន័យ​លើកកម្ពស់​ពាណិជ្ជកម្ម​រវាង​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក និង​ដើម្បី​ឆ្លើយ​តប​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្ត្រ​«​ខ្សែ​ក្រ​វ៉ា​ត់​មួយ វិ​ថី​មួយ​» ។ លោក សិរិ​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ក្នុង​ពិធី​សម្ភោ​ធ​ដំណើ​ការ​ពិ​ពរ​ណ៌​នា​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា​នេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ថា​ពិព័រណ៍​ថ្ងៃនេះ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​រឹតចំណង​មិត្តភាព​កម្ពុជា ចិន​កាន់តែ​រឹង​មាន​ថែម​ទៀត ។ លោក​បន្ត​ថា ពិព័រណ៍​នេះ​ក៏​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

លើស​ពី​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នក​វិនិយោគ​ចិន​ក្នុង​ការ​បណ្តាក់ទន់​វិនិយោគ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ។ លោក​បាន​បញ្ជាក់​ថា «​ពិព័រណ៍​នេះ​បាន​ជំរុញ​ក្នុង​ការ​នាំ​ចេញ​ផលិត​របស់​កម្ពុជា​ផលិត​បាន​ទៅ​កាន់​ប្រទេស​ចិន​ក៏​ដូច បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើក​ពិភពលោក​ផង​ដែរ​» ។ លោក​រដ្ឋលេខាធិការ​ក៏​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​ក៏​បាន​នាំ​ផលិតផល​ទៅ​កាន់​ប្រទេស​ចិន​មួយ​ចំនួន​ដូច​ជា កៅស៊ូ ផ្លែ​ចេក ជាដើម ។

ក្នុង​នោះ​កម្ពុជា និង​ចិន​ក៏​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ក្នុង​ការ​នាំ​យក​ផលិតផល​ពី​កម្ពុជា​ផង​ដែរ ។ បើ​តាម​ការ​អះអាង​របស់​លោក​រដ្ឋលេខាធិការ​ក៏​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នាំ​ផលិត​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​លើកលែង​ពន្ធ ។ សម្រាប់​ការ​នាំ​ចេញ​ផលិត​ទៅ​ទីផ្សារ​ប្រទេស​ចិន​ទោះបី​មាន​ចំនួន​តិច​យ៉ាងណា​ក្តី ប៉ុន្តែ​ក៏​អាច​ជួយ​ជំរុញ និង​ទប់ស្កាត់​វិបត្តិ​ការ​នាំ​ចេញ​កសិករ​ផល​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ ។ លោក​រដ្ឋលេខាធិការ​ក៏​បាន​បន្ថែម​ថា ការ​នាំ​ផលិតផល​ទៅ​កាន់​ប្រទេស​ចិន​អាច​កាត់​បន្ថយ​បាន​ប្រមាណ​២០% ពី​ការ​នាំ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ។ ព្រោះថា ភាគី​កម្ពុជា និង​ចិន​បាន​សម្រេច​ទិស​ដៅ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ជា​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។ ពាក់ព័ន្ធ​នឹង​ពិព័រណ៍​នេះ​ដែរ លោកស្រី វ៉ាង​លី​ពីង តំណាង​ឲ្យ​អ្នក​រៀបចំ​ពិព័រណ៍​បាន​លើ ក​ឡើង​ថា ការ​រៀបចំ​ពិព័រណ៍​នេះ ដើម្បី​ឆ្លើយ​តប​យ៉ាង​សកម្ម​ចំពោះ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គំនិត​ផ្តួចផ្តើម​«​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​» ។

លោកស្រី​បន្ត​ថា ព្រឹត្តិការ​នេះ​មាន​គោលបំណង ដើម្បី​បង្កើត​វេទិការ​ប្រចាំ​តំបន់​នឹង​មាន​ជំនួប​ទាក់ទង​រវាង​អ្នកជំនួញ​ទូ​ទាំង​ពិភពលោក​ក្នុង​នោះ​មក​ពី​ប្រទេស​ចិន​ចំនួន​២០​ខេត្ត និង​ខេត្ត​ផ្សេង​ៗ​នៃ​ប្រទេស​មួយ​ចំនួន​លើ​សកលលោក ។ ពិ​ព័រ​ពាណិជ្ជកម្ម​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែឧសភា ដោយ​មាន​សហគ្រាស​ជាង​១០០​ដាក់​បង្ហាញ​ផលិតផល​ដូច​ជា​ផលិតផល​កសិកម្ម​សំលៀក​បំពាក់ និង​ស្បែកជើង​អាហារ​សម្ភារៈ​សំណង់​ផលិតផល​អេ​ឡេច​ត្រូវ​និ​ច​សំណង់ និង​បច្ចេកវិទ្យា​ជាន់ខ្ពស់​ជាដើម ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​សំ សិរិ​រតន៍ ក៏​បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​គោលដៅ​ឲ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៣០ និង ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ដូច្នេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​គោលនយោបាយ និង​យុទ្ធ សាស្ត្រ​សមា​រហ​កម្ម​ពាណិជ្ជកម្ម ដើរ​ឲ្យ​ស្រប និង​បន្សំ​គ្នា​ជាមួយ​គោលនយោបាយ​ខ្សែ​ក្រ​វ៉ា​ត់ មួយ វិ​ថី​មួយ របស់​ប្រទេស​ចិន ដើម្បី​ស្រូប​យក​ឱកាស ប្រភព​ធនធាន​មួយ​ចំនួន​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ដោយ​ចាប់ពី​ផ្តើម​ពី​ការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ការ​ស្តារ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង និង​ផ្នែក​ទន់​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ជា​ពិសេស គឺ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​វិស័យ​ដឹក​ជញ្ជូន ដូច​ជា ផ្លូវដែក កំពង់​ផែ អាកាសយានដ្ឋាន ជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ