ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ដែល​​ហើមជើង​ ដោយ​មិនដឹង​មូល​ហេតុ

4 ឆ្នាំ មុន

ការ​ហើមជើង អាច​កើត​មាន​ឡើង​ដែល​អាច​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​សារធាតុ​រាវ​នៅ​ក្នុង​រាង​កាយ ឬ​មក​ពី​ការ​រលាក​នៅ​ក្នុង​ជាលិកា ឬ​សន្លាក់​ដែល​រង​របួស ឬ​មាន​ជំងឺ ។ មូលហេតុ​ជា​ច្រើន​នៃ​ការ​ហើមជើង​មាន​ដូច​ជា​ការ​រង​របួស ឬ​ការ​ឈរ ឬ​អង្គុយ​យូរ​ពេក​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់ ។…

ការ​ហើមជើង អាច​កើត​មាន​ឡើង​ដែល​អាច​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​សារធាតុ​រាវ​នៅ​ក្នុង​រាង​កាយ ឬ​មក​ពី​ការ​រលាក​នៅ​ក្នុង​ជាលិកា ឬ​សន្លាក់​ដែល​រង​របួស ឬ​មាន​ជំងឺ ។ មូលហេតុ​ជា​ច្រើន​នៃ​ការ​ហើមជើង​មាន​ដូច​ជា​ការ​រង​របួស ឬ​ការ​ឈរ ឬ​អង្គុយ​យូរ​ពេក​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់ ។ ពេល​ខ្លះ ការ​ហើមជើង អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ដ៏​ធ្ងន់​ជា​ច្រើន​ទៀត​ដូច​ជា​ជំងឺ​បេះដូង ឬ​បញ្ហា​ឈាមកក​ជាដើម ។

ចូរ​ស្វែងរក​ការ​ថែទាំ​វេជ្ជសាស្ត្រ​ឲ្យ​បាន​ឆាប់​នៅ​ពេល​ដែល​ការ​ហើមជើង​កើតឡើង​ហាក់ដូចជា​គ្មាន​មូលហេតុ​ច្បាស់លាស់ ឬ​អ្នក​មានការ​ពិបាក​ដកដង្ហើម ឈឺទ្រូង ឬ​សញ្ញា​ព្រមាន​ផ្សេង​ទៀត​នៃ​បញ្ហា​ឈាមកក​ក្នុង​សួត ឬ​ជំងឺ​បេះដូង​ដ៏​ធ្ងន់ ។

ស្វែងរក​ការ​ថែទាំ​វេជ្ជសាស្ត្រ​បើ​ហើមជើង និង​មាន​រោគ​សញ្ញា​ដែល​អាច​បង្ហាញ​ពី​បញ្ហា​កំណក​ឈាម​ក្នុង​សួត ឬ​ជំងឺ​បេះដូង​ដ៏​ធ្ងន់​ដែល​មាន​ដូច​ជា ៖ • ឈឺទ្រូង​យូរ​ច្រើន​ជាង​ពីរ​បី​នាទី • ពិបាក​ដកដង្ហើម
• វិលមុខ ដួល​សន្លប់ • ការ​ភាន់​ច្រ​លំ ។

សូម​រក​ការ​ថែទាំ​ជា​បន្ទាន់ ប្រសិនបើ​ជើង​របស់​អ្នក​ហើម​៖ • ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ • ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ការ​រង​របួស​រាង​កាយ​ដូច​ជា​មក​ពី​ការ​ដួល ការ​រង​របួស ឬ​មាន​គ្រោះថ្នាក់​នានា (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ