ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​ខ្ញុំ​ម៉ែ​ជានា​រី​អស្ចារ្យ​ជាងគេ​លើ​លោក ចុះ​អ្នក​វិញ? (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ទោះ​ផ្ទៃមេឃ​ជា​ផ្ទាំង​ក្រដាស សមុទ្រ​ជា​ដប​ទឹកខ្មៅ រុក្ខជាតិ​ទាំងអស់​ជា​ស្លាបប៉ាកកា ក៏​មិន​អាច​សរសេរ​រៀបរាប់​ពី​មហា​ព្រះ​គុណ​ម៉ែ​បាន​ដែរ​។ ម៉ែ​ជានា​រី​អស្ចារ្យ​ជាងគេ​លើ​លោក ហើយ​ម៉ែ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្រលាញ់​ខ្ញុំ​ស្មើនឹង​ជីវិត និង​ហ៊ាន​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ ។ ព្រះ​គុណ​ម៉ែ ពេល​កូន​មានទុក្ខ…

ទោះ​ផ្ទៃមេឃ​ជា​ផ្ទាំង​ក្រដាស សមុទ្រ​ជា​ដប​ទឹកខ្មៅ រុក្ខជាតិ​ទាំងអស់​ជា​ស្លាបប៉ាកកា ក៏​មិន​អាច​សរសេរ​រៀបរាប់​ពី​មហា​ព្រះ​គុណ​ម៉ែ​បាន​ដែរ​។ ម៉ែ​ជានា​រី​អស្ចារ្យ​ជាងគេ​លើ​លោក ហើយ​ម៉ែ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្រលាញ់​ខ្ញុំ​ស្មើនឹង​ជីវិត និង​ហ៊ាន​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ ។

ព្រះ​គុណ​ម៉ែ ពេល​កូន​មានទុក្ខ មាន​តែ​ម៉ែ​ម្នាក់​គត់​ដែល​នៅ​ចាំ​មើលថែ មិន​ថា​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​នោះ​ទេ ។ ម៉ែ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ហ៊ាន​លះបង់ សូ​ម្បី​តែ​ជីវិត​ខ្លួន​ដើម្បី​កូន ម៉ែ​សុខចិត្ត​ទ្រាំ​លំបាក​ចិត្ត លំបាក​កាយ​ខិតខំ​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​ដល់​គ្រួសារ និង​កូន​។

ម៉ែ​ខិតខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​គិត​ពី​ភាព​នឿយហត់ ភាព​អស់កំលាំង ក្តៅ ឬ​ត្រជាក់​នោះ​ឡើយ ពេល​ខ្លះ​ម៉ែ​ឈឺ​តែ​ម៉ែ​នៅ​តែ​ត្រដ​ធ្វើការ​ដើម្បី​កូន និង​គ្រួសារ​។ សួរ​ថា​ម៉ែ​ធ្វើ​ដើម្បី​អ្នក​ណា ? ព្រោះតែ​ជីវភាព​គ្រួសារ​លំបាក​តោកយ៉ាក និង​ត្រូវ​ចិញ្ចឹម​កូន​ឲ្យ​បាន​រៀនសូត្រ ម៉ែ​ខិតខំ​ណាស់ ម៉ែ​មិន​ដែល​មាន​របស់​ល្អ របស់​ថ្មី ស្គាល់​ពាក្យ​ថា​សុខ​ស្រួល ឬ​ស្រណុក​នោះ​ទេ​។

តើ​ទាំង​អស់នេះ​ម៉ែ​ធ្វើ​ដើម្បី​អ្នក​ណា គឺ​ដើម្បី​តែ​កូន​តែ​មួយ​គត់ ព្រោះ​កូន​គឺជា​កែវភ្នែក​របស់​ម៉ែ​។ សូម​ទស្សនា​វី​ដេ​អូ ស្តី​អំពី​ក្មេង​ស្រី​ម្នាក់​បាន​រៀបរាប់​ពី​ការ​លះបង់​របស់​ម្តាយ និង​ការ​តបស្នង​សងគុណ​របស់​នាង​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ