គួរ​បន្ទោស ឬ​គួរ​ឱ្យ​អាណិត? បុរស​រើស​អេ​ត​ចាយ​ត្រូវ​ឃាត់ខ្លួន​ក្រោយ​រាយការណ៍


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សម្ភារៈ​គ្រឿងចក្រ​នៅ​លើ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​បុរស​ដើរ​រើស​អេ​ត​ចាយ​ពេល​យប់​ម្នាក់ ដោយ​មានការ​សង្ស័យ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ផ្លូវ​រទេះគោ​វាលស្រែ ដែល​ស្ថិត​ភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ ឆែម ឈឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ មាន​ភូមិកំណើត​នៅ​ភូមិ​ចាម ឃុំ​វៀល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​សីហា ដែល​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ភ្លើង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ខាងលើ​នៅ​ខាងក្រោយ​ផ្ទះ​របស់​គាត់ ដោយ​មានការ​សង្ស័យ គាត់​បាន​ទៅ​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ដាក់​ច្រវាក់​ម៉ូតូ ហើយ​នៅ​លើ​ម៉ូតូ​សណ្តោង​រ៉ឺ​មក​ឃើញ​សុទ្ធតែ​សម្ភារៈ​គ្រឿងចក្រ លុះ​ពេល​គាត់​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​ថា សម្ភារៈ​គ្រឿងចក្រ​ខាងលើ​គឺ​ខ្លួន​យក​ចេញពី​កន្លែង​គ្រឿងចក្រ​ខូច​ទុក​ចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង បន្ទាប់​មក​គាត់​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​៦ ឧសភា ពេល​ខ្លួន​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ឃើញ​គ្រឿងចក្រ​ខូច​​នៅចំណុចដីឡូត៍មួយកន្លែង​ ហើយ​បាន​ចំណាំទុក ដោយ​ខ្លួន​ដើរ​ទិញ​អេ​ត​ចាយ​សិន លុះ​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៦ ឧសភា ខ្លួន​បាន​ចូល​ទៅ​សំងំ​ដេក​នៅ​ក្នុង​ដី​ឡូត៍​​មួយកន្លែងនោះ​ហើយ​ក៏​យក​សម្ភារៈ​គ្រឿងចក្រ​ទាំងនោះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ