ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មក​ដឹងរឿង​ដែល​ផ្អើល​ចាប់បានសត្វ​ក្រពើ​២​ក្បាល​​​​នៅ​ស្ទឹង​សង្កែ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ការ​ភ្ញាក់ផ្អើល​ដែល​អ្នក​ភូមិ​ចាប់​បាន​សត្វ​ក្រពើ​២​ក្បាល ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទឹកស្ទឹងសង្កែនោះ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងស្រុក​បាណ​ន់ បាន​និង​កំពុង​​នាំ​គ្នា​ចុះ​ត្រូ​ត​ពិនិត្យ​តាម​ដងស្ទឹង​សង្កែ ដើម្បី​ស្វែងរក​សត្វ​ក្រពើ​ផ្សេង​ទៀត​ ក្រែង​អាច​មាននៅ​សេស​សល់ ដែល​គេ​អះអាង​ថា…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ការ​ភ្ញាក់ផ្អើល​ដែល​អ្នក​ភូមិ​ចាប់​បាន​សត្វ​ក្រពើ​២​ក្បាល ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទឹកស្ទឹងសង្កែនោះ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងស្រុក​បាណ​ន់ បាន​និង​កំពុង​​នាំ​គ្នា​ចុះ​ត្រូ​ត​ពិនិត្យ​តាម​ដងស្ទឹង​សង្កែ ដើម្បី​ស្វែងរក​សត្វ​ក្រពើ​ផ្សេង​ទៀត​ ក្រែង​អាច​មាននៅ​សេស​សល់ ដែល​គេ​អះអាង​ថា អាច​ជា​សត្វ​ក្រពើ​ដែល​រួច​ចេញពី​កន្លែង​ចិញ្ចឹម​ណា​មួយ​ ។

អធិការ​ស្រុក​បាណ​ន់ លោក​ប៉ាន់ វ៉ា​ន់​នី បាន​ថ្លែងប្រាប់​កោះសន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី​០៦ ឧសភា នេះ​ថា ពិតជា​មាន​សត្វ​ក្រពើ​មែន ដែល​អ្នក​ភូមិ​ចាប់​បាន​នៅ​តាម​ដងស្ទឹង​សង្កែ​ចំនួន​​២​ក្បាល​ ។ លោក​អធិការ​បាន​ប្រាប់​ថា សត្វ​ក្រពើ​ទាំង​​២​ក្បាល​នោះ ត្រូវ​អ្នក​ភូមិ​ចាប់​បាន​នៅ​កន្លែង​ផ្សេង​គ្នា និង​ចាប់​បាន​២​ថ្ងៃ​ជាប់​ៗ​គ្នា​។ លោក​និយាយ​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៣ ឧសភា អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ស៊​ត សុ​ហេង ភេទ​ប្រុស​ អាយុ​៣២​ឆាំ្ន រស់នៅ​ភូមិ​ទួល​ច្រនៀង ឃំំ​ុ​បាយដំរាំ បាន​ចុះ​ទៅ​ងូតទឹក​ស្ទឹង​សង្កែ ដែល​នៅ​ខាងលិច​ផ្ទះ​របស់​គាត់​បន្តិច​ ។ ពេលនោះ ​ស្រាប់តែ​ឆ្កែ​គាត់​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​មួយ​ក្បាល​ កំពុង​សំងំនៅ​លើគោក​ក្បែរ​មាត់ទឹក ហើយក៏​ស្ទុះ​ដេញ​ព្រូស​សត្វ​ក្រ​ពេ​ី ទើប​គាត់​ស្ទុះ​ទៅ​វាយ​ក្រពើ​នោះ​បាន ដែល​មាន​ទម្ងន់​ប្រហែល​១០​គ​ីឡូក្រាម​​ ។

ដោយឡែក ​សត្វ​ក្រពើ​មួយ​ក្បាល​ទៀត​ដែល​មាន​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម ត្រូវ​បាន​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ​ថៃ ជ្រូក ភេទប្រុស ​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទូល​ច្រនៀងជាមួយ​គ្នា​ដែរ ​ចាប់​បាន​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៤ ឧសភា ពេល​ដែល​គាត់​ចុះ​ទៅ​រក​បង់សំណាញ់​នៅ​ក្នុង​ស្ទឹង ដែល​ស្ថិត​នៅ​ខាងលិច​ផ្ទះ​របស់​គាត់​​បន្តិច​ ។

លោក​ប៉ាន់ វ៉ា​ន់​នី បាន​បញ្ជាក់​ថា អ្នក​បង់សំណាញ់​បាន​ប្រទះ​ឃើញ​ក្រពើ​នោះ​កំពុង​ហែល​នៅ​កន្លែង​ទឹក​រាក់ ទើប​គាត់​បង់សំណាញ់​គ្រប​ចាប់​បាន​តែ​ម្ដង​។ ការ​ចាប់​បាន​សត្វ​ក្រពើ​នៅ​ក្នុង​ស្ទឹង​សង្កែ​នេះ បើ​តាម​លោក​
ស៊​ត សុ​ហេង ដែល​ចាប់​បាន​ក្រពើ​លើក​ដំបូង បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា តាំងពី​ដើម​មក​ គាត់​មិនដឹង​ថា មាន​សត្វ​ក្រពើ​នៅ​ក្នុង​ស្ទឹង​បែប​នេះ​ទេ​ ។ ​

ព័ត៌មានប​ន្ថែមនឹង​មានផ្សាយជូនលើទំព័រកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ