ខេត្តរតនគិរី ៖ ស្រុកចំនួន២ក្នុងខេត្តរតនគិរីរងផលប៉ះពាល់ខូចខាតទ្រព្យសម្បតិ្តផ្ទះសម្បែងនិងមានមនុស្សស្លាប់៤នាក់បន្ទាប់ពីមានភ្លៀង១មេធំលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គរន្ទះភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ បណ្ដាលអោយស្រុកចំនួនពីរក្នុងខេត្តរតនគិរី ប្រជាពលរដ្ឋត្រូវរងគ្រោះមហន្តរាយដល់អាយុជីវិត និងទទួលរងការខូចខាតទាំងផ្ទះសំបែង ទ្រព្យសម្បត្តិ ហេតុការណ៍គ្រោះមហន្តរាយធម្មជាតិនេះកើតឡើងកាលពីថ្ងៃទី២ និង៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ហើយស្រុកដែលទទួលរងផលប៉ះពាល់ខងលើនេះគឺស្រុកអណ្តូងមាស និងស្រុកអូរយ៉ដាវ ។
យោងតាមរបាយការណ៍ស្រុកបានបង្ហាញថា នៅព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ មានភ្លៀងធា្លក់គ្របដណ្ដប់លើខេត្តរតនគិរី ស្ទើរគ្រប់ស្រុក-ក្រុងទាំងអស់ ក៏ប៉ុន្តែមានស្រុកខ្លះភ្លៀងតិច និងស្រុកខ្លះធ្លាក់ភ្លៀងច្រើនក្នុងនោះមានស្រុកចំនួន២ ដែលធ្វើឲ្យប្រជាពលរដ្ឋរងការខូចខាតផ្ទះសំបែងអស់ចំនួន៦ខ្នងព្រមទាំងមានមនុស្សស្លាប់ចំនួន៤នាក់ក្នុងករណីរន្ទះបាញ់ផងដែរ ។
បើយោងតាមការឲ្យដឹងពីអាជ្ញាធរស្រុកអណ្ដូងមាសថា នៅវេលាម៉ោង៥និង៥៥នាទីមានបុរសម្នាក់ឈ្មោះ ក្វាយ ពឿក អាយុ៤៦ឆ្នាំ ជនជាតិកាចក់ បានស្លាប់ដោយសាររន្ទះបាញ់ គ្រាដែលគាត់អង្គុយក្នុងផ្ទះរបស់ខ្លួននៅភូមិកាជូត ឃុំញ៉ាង ស្រុកអណ្ដូងមាស និងនៅវេលាម៉ោង ៦និង២៥នាទី នៅភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ក៏មានយុវជនម្នាក់ឈ្មោះ ទីង ដេះ ត្រូវរន្ទះបាញ់ស្លាប់នៅពេលជនរងគ្រោះអង្គុយលើម៉ូតូ ក្រោមផ្ទះយកដៃកាន់សរសរ ដែលមានខ្សែរភ្លើងតចូលមកពីខាងក្រៅក៏ស្រាប់តែរន្ទះបាញ់ស្លាប់ភ្លាមៗតែម្ដង ។
ចំណែកនៅស្រុកអូរយ៉ាដាវវិញលោក ឆាយ ធី មេឃុំប៉ាតេបានអោយដឹងថា នៅវេលាម៉ោង៦និង២៥នាទី ព្រលប់មានជនរង្គ្រោះស្លាប់ដោយសាររន្ទះបាញ់២នាក់ម្ដាយ និងកូន ស្លាប់ក្នុងខ្ទមចំការរបស់ខ្លួន ខណៈដែលគាត់ចូលជ្រកទឹកភ្លៀងខ្ទមចំការរបស់គាត់នោះ ៕
ចែករំលែកព័តមាននេះ