ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នកើតបញ្ហាធ្ងន់ធ្ងរ…ពេលដែលកាច់.ក​សម្រួល​សរសៃ

4 ឆ្នាំ មុន

តាម​ប្រភពពីCNN បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដាច់​សរសៃឈាម​ខួរក្បាល ក្រោយ​ពី​កាច់.ក​សម្រួល​សរ​សៃ​ឱ្យ​ស្រួលខ្លួន ​ដោយមួយ​ចំហៀង​ខ្លួន​របស់​គាត់ ចាប់ផ្តើម​ស្ពឹក​ទាំងអស់ ​។ Josh Hader អាយុ​២៨​ឆ្នាំ…

តាម​ប្រភពពីCNN បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដាច់​សរសៃឈាម​ខួរក្បាល ក្រោយ​ពី​កាច់.ក​សម្រួល​សរ​សៃ​ឱ្យ​ស្រួលខ្លួន ​ដោយមួយ​ចំហៀង​ខ្លួន​របស់​គាត់ ចាប់ផ្តើម​ស្ពឹក​ទាំងអស់ ​។ Josh Hader អាយុ​២៨​ឆ្នាំ មក​ពី Guthrie រដ្ឋ Oklahoma ថា​ គ្រាន់តែ​គាត់​កាច់ក​ហើយ​ភ្លាម ស្រាប់តែ​គាត់​លែង​ដឹង​អ្វី​ទាំងអស់​នៅ​មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង ​។ ពេល​នោះ គាត់​បាន​ទៅ​យក​ទឹកកក​មក​ស្អំ​ដែរ តែ​ដើរ​ស្ទើរតែ​មិន​រួច ព្រោះតែ​ត្រូវ​ផ្អៀង​មួយ​ចំហៀង​ខ្លួន​។

លោក​វេជ្ជបណ្ឌិត Vance McCollom ដែល​ព្យាបាល Hader នៅ​មន្ទីរពេទ្យ Mercy បាន​មាន​ប្រសាសន៍​ថា​៖ “​នៅ​ពេល​គាត់​កាច់ក​របស់​គាត់ គាត់​បាន​ធ្វើ​ឱ្យ​សរសៃឈាម​អាក់ទែ​ទៅ​កាន់​ខួរក្បាល ដាច់​។ នៅ​ពេល​គាត់​មក​ដល់​ពេទ្យ​ភ្លាម គាត់​មាន​អាកា​រៈ​ស្ពឹក ខ្សោយ មើលឃើញ​អ្វី​ៗ​បែក​ជា​ពីរ និង ស្ពឹក​មួយ​តួខ្លួន​ខាងឆ្វេង​។​”

ការ​ថត​សរសៃឈាម​អាក់ទែ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សរសៃ​អាក់ទែ​របស់ Hader រហែក ដែល​បង្ក​ទៅ​ជា​ជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ វា​បាន​ធ្វើ​ឱ្យ​គាត់​មិន​អាច​ដើរ​ត្រង់​ខ្លួន​បាន ហើយ​ដើរ​ដួល​ៗ​រហូត​។
ក្រោយ​ពី​បាន​ដេក​សម្រាក​ពេទ្យ​មួយ​រយៈ ពេល​នេះ Hader អាច​ដើរ​ដោយ​មិនបាច់​មាន​ឈើច្រត់​បាន​ហើយ​។

ភ្នែក​របស់​គាត់​ខាងឆ្វេង​ត្រូវ​បាំង​ក្រណាត់ ព្រោះតែ​សាច់ដុំ​ភ្នែក​ខាង​នោះ​នៅ​ខ្សោយ​នៅឡើយ​។
សូម​ប្រយ័ត្ន​ទាំងអស់​គ្នា ចំពោះ​ការ​កាច់ក​សម្រួល​សរសៃ​!

អត្ថបទសរសេរ ដោយ