ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច.កពេលកំពុងប្រព្រឹត្តជាក់​ស្តែង

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​២​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៣ ​ឧសភា ខណ​:​ដែល​កំពុង​ប្រព្រឹត្ត​ជាក់ស្ដែង នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​​ស្វាយប៉ោ ក្រុង​បាត់ដំបង​…

​ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​២​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់
ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៣ ​ឧសភា ខណ​:​ដែល​កំពុង​ប្រព្រឹត្ត​ជាក់ស្ដែង នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

លោក​ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបងបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​ឈុំ សា​វង្ស ប្រុស​អាយុ​៤៤​ឆ្នាំ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន នៅ​ភូមិ​-សង្កាត់​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ​ឡាយ សុផល ប្រុស​អាយុ​៣៩​ឆ្នាំ ជា​បក្សពួក រស់នៅ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។ លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​កម្លាំង​ជំនាញ​របស់​លោក​ចុះ​បង្ក្រាប​ពេល​ដែល​ពួ​ក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ហើយ​កម្លាំង​ជំនាញ​ថែម​ទាំង​ដកហូត​វត្ថុ​តាង​(​យ៉ា​ម៉ា​)​ជា​ច្រើន​គ្រាប់​ផង​ដែរ​។

យោង​តាម​របាយ​ការ​ណ៍បឋម​របស់​អធិការ​ក្រុង​បាត់ដំបងបាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​ខាងលើ​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​Wy (​យ៉ា​
ម៉ា​)​ចំនួន​៣​ថង់ ស្មើនឹង​ចំនួន​ជាង​៦០០​គ្រាប់ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ លោក​ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​សារភាព​ទៅ​ទូល​ស្គាល់​វត្ថុ​តាង​ដែល​ដកហូត​បាន​ទាំង​អស់នោះ​ហើយ ​។

លោក​ថា ពេល​នេះ​ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​សួរនាំ​ជនសង្ស័យ ដើម្បី​រៀបចំ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ហើយ ។

អត្ថបទសរសេរ ដោយ