ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ខ្លួននាង​…មកទល់ថ្ងៃនេះ អត់​មាន​ដំណឹង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅថ្ងៃទី០៤ ឧសភា នេះ ស្ត្រី​ជាកម្មការិនីរោងចក្រនៅ​តែមិ​ន​មាន​ដំណឹង​នៅឡើយ ខណៈ​ប្តី​និងក្រុមគ្រួសារ​កំពុង​បារម្ភពី​សុវត្ថិភាព និងបាន​ដាក់ពាក្យបណ្តឹ​ងឱ្យ​សមត្ថកិច្ចជួយតាមរកនាងយ៉ាង​ណាក្តី ។ ​គួររំលឹកថា…

ខេត្តស្វាយរៀង​ ៖ ​នៅថ្ងៃទី០៤ ឧសភា នេះ ស្ត្រី​ជាកម្មការិនីរោងចក្រនៅ​តែមិ​ន​មាន​ដំណឹង​នៅឡើយ ខណៈ​ប្តី​និងក្រុមគ្រួសារ​កំពុង​បារម្ភពី​សុវត្ថិភាព និងបាន​ដាក់ពាក្យបណ្តឹ​ងឱ្យ​សមត្ថកិច្ចជួយតាមរកនាងយ៉ាង​ណាក្តី ។

​គួររំលឹកថា ស្ត្រី​ជាកម្ម​ការ​ិនី​ខាងលើ បាន​បាត់ពីផ្ទះ​​​រយៈពេល​៨​ថ្ងៃ​​មកហើយ ​ហើយត្រូវ​ប្តី​និង​ក្រុម​គ្រួសារ​​​​នាំគ្នាមក​ដាក់​ពាក្យបណ្ដឹង ​​នៅ​​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រំពារ​ ស្រុក​ស្វាយ​ទាប​ ឱ្យ​ជួយ​​ស្វែងរកនាង​ កាលពី​​ថ្ងៃទី០៣ ឧសភា ។

​បើ​តាម​បុរស​ប្តី​បានឱ្យ​ដឹង​ថា ​ប្រពន្ធ​គាត់​​ឈ្មោះ​ឃួ​ន ​ប៊ុ​ន​ធឿ​ន ​អាយុ​២៩​ឆ្នាំ ​​ជា​​កម្មការិនី​​រោងចក្រ​ ​ មាន​ទីនៅ​​ក្នុង​ភូមិ​អង្គ្រង​ ឃុំ​ស្វាយ​រំពារ​ ស្រុក​ស្វាយ​ទាប សព្វ​ថ្ងៃ​ពួកគាត់​មានកូន២នាក់ ​។ ​លោកបន្តថា គាត់​សូមអំពាវនាវដល់​អ្នក​ប្រើប្រាស់​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក
ប្រពន្ធ​របស់​លោកផង ​ព្រោះ​កូន​តូច​ៗ​យំ​ស្រែក​រក​ម្តាយ​ខ្លាំង​ណាស់​ ។​ ហើយ​បើ​​ប្រពន្ធ​បានទទួលដំណឹង
​នេះ​ ត្រឡប់​ផ្ទះវិញផង

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ