ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រសួង​ព័ត៌មាន និង​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​២៦ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ខៀវ…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រសួង​ព័ត៌មាន និង​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​២៦ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​Sardar Umar Alam តំណាង​អង្គការ UNESCORTED ប្រចាំ​នៅ​កម្ពុជា និង​លោក Andreas Johansson លេខា​ទី ១ នៃ​ស្ថានទូត​ស៊ុ​យ​អែ​ត ប្រចាំ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​សួង​ព័ត៌មាន មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត​ទាំង​២៥ អង្គការ​ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន ក្រៅ​រដ្ឋាភិបាល សរុប​ជាង​៣០០​នាក់​បា​មក​ចូលរួម ដោយ​បាន​ប្រារព្ធ​ធ្វើ​នៅ​ស​ណ្ឋា​រ​គារ​រ៉ា​ហ្វិ​ល ឡឺ​រ៉ូ​យា​ល់ រាជធានី​ភ្នំពេញ ។

តំណាង​យូ​ណេ​ស្កូ និង​លេខា​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ដោយ​ផ្តោត​ទៅ​លើ​ការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ របៀប​បំផុស ញុះញង់ អុជអាល​នៅ​លើ​តាម​បណ្តាញ​សង្គម​កាន់​ផ្ទាល់​ដៃ​រៀង​ៗ​ខ្លួន ដែល​គ្មាន​ការ​ទទួលខុសត្រូវ​ឡើយ ។

បន្ទាប់​មក​លោក​កឹ​ម គុណ​វ​ឌ្ឍ បាន​អាន​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​ឱកាស​អបអរសាទរ​ទិវា ៣ ឧសភា នេះ​រួច​មក លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បាន​ថ្លែង​ថា ច្បាប់​វិសោធនកម្ម​របស់​អ្នក​សារព័ត៌​មានបាន​ចេញ​នៅ​ឆ្នាំ​១៩៩៥ អ្នក​សារព័ត៌មាន​ត្រូវ​តែ​បំភ្លឺ​រាល់​ព័ត៌មាន​ដែល​បាន​ផ្សាយ​ខុស ហើយ​ច្បាប់​បាន​ពង្រឹង​បន្ថែម​ទៀត​ចំពោះ​អ្នក​សារព័ត៌មាន ត្រូវ​តែ​ពង្រឹង​បន្ថែម​ទៀត​ចំពោះ​គុណភាព ដើម្បី​លើក​តម្លៃ​តាម​បែប​ប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ទៀ​កំពុង​កើត​មាននៅ​កម្ពុជា​នេះ ហើយ​ពេល​នេះ​ត្រូវ​ជម្រុះ​ឲ្យ​អស់​រាល់​ចាងហ្វាង​ការ​ផ្សាយ​ដែល​ខ្សោយ​ផ្នែក​អក្ខរាវិរុទ្ធ​មិន​ត្រូវ​ឲ្យ​កើត​មាន​ដូច​កាលពី​១៥​ឆ្នាំ​មុន​ទៀត​ឡើយ និង​ហាម​អ្នកកាសែត​ដាក់​កុងត្រូលជជុះ ។

សំនួរចម្លើយ​ចុង​ក្រោយ វាគ្មិន​៥​រូប​បាន​ផ្តោត​ទៅ​លើ​ការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ចៀសវាង​ការ​ប្តូរ​បិទ​ព័ត៌មាន ព្រោះតែ​ជួប​បញ្ហា​ថវិកា​ផ្ទាល់ខ្លួន ជំរុញ​ការ​បណ្តុះបណ្តាល​បន្ថែម ហើយ​លោក​ប៉ែន បូ​ណា បាន​លើក​កត្តា​៣​ជា​មូលដ្ឋាន​នៃ​សារព័ត៌មាន​ប្រកបដោយ​សក្តានុពល​គឺ​១-Smart journalists ២-Smart authority និង​៣-Smart citizens គឺ​មាន​សម្រាប់​អ្នក​សារព័ត៌មាន​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ទើប​មានគុណ​ភាពល្អ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ