ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគម្ល៉េះ…ភ្នែកមីងរវល់សម្លឹង​រក​តែ​​​ទំពាំង​ ផ្ទុះ​លាន់កក្រើកដី

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ខណៈដើរ​ជីក​ទំពាំង​ក្បែរ​បន្ទាត់​ព្រំដែន បាន​ជាន់​មីន​បណ្តាល​ឱ្យ​ផ្ទុះ​ដាច់​ជើង​ស្តាំ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ស្ថិត​ក្នុងភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ខណៈដើរ​ជីក​ទំពាំង​ក្បែរ​បន្ទាត់​ព្រំដែន បាន​ជាន់​មីន​បណ្តាល​ឱ្យ​ផ្ទុះ​ដាច់​ជើង​ស្តាំ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ស្ថិត​ក្នុងភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ស្តុក ស្រី​ពៅ អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ។ តាម​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ឮ​ស្នូរ​គ្រាប់​មីនផ្ទុះ អ្នក​ជិតខាង​និង​សាច់ញាតិ​បានរ​ត់ទៅ​ដល់ ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ដួល​ទៅ​ហើយ និង​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ។

អាជ្ញាធរ​បញ្ជាក់​ថា តំបន់​ដែល​ស្ត្រី​រង​គ្រោះជាន់​មីន​នេះ ពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ចូល​ទៅ​រក​ជីក​ទំពាំង​និង​រក​បន្លែ​ជា​ញឹ​ប​ញាប់ តែ​មិន​ដែល​កើត​មាន​គ្រោះថ្នាក់​ទេ ហេតុនេះ​ហើយ​ទើប​អ្នក​ភូមិ​ចេះ​តែ​ហ៊ាន​ចូល​ទៅ ។

មន្ត្រី​អង្គភាព​កម្ចាត់​មីន​បញ្ជាក់​ថា តំបន់​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នេះ គឺជា​តំបន់ហាមឃាត់​ដែល​អង្គភាព​កម្ចាត់​មីន​បាន​ដាក់​សញ្ញា​ក្បាល​ខ្មោច​ហាម​មិន​ឱ្យ​ចូលទេ ព្រោះ​មិន​ទាន់​បាន​បោសសម្អាត​មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ៕ ​

អត្ថបទសរសេរ ដោយ