ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​សរសេរ​សារ​ដ៏​មាន​សារសំខាន់​លើ​សៀវភៅ​ក្រាំងមាស ចូលរួម​រំលែក​ទុក្ខ លោក ឡេ ឌឹ​ក​អា​ញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​តេ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​ថា លោក​ឡេ ឌឹ​ក​អា​ញ់ ជា​អ្នកដឹកនាំ​ប្រទេស​ដ៏​កំពូល​របស់​ប្រទេស​វៀតណាម ហើយ​សម្តេច​នឹង​សរសេរ​សារ​ដ៏​មាន​សារៈសំខាន់​លើ​សៀវភៅ​ក្រាំងមាស ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​តេ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​ថា លោក​ឡេ ឌឹ​ក​អា​ញ់ ជា​អ្នកដឹកនាំ​ប្រទេស​ដ៏​កំពូល​របស់​ប្រទេស​វៀតណាម ហើយ​សម្តេច​នឹង​សរសេរ​សារ​ដ៏​មាន​សារៈសំខាន់​លើ​សៀវភៅ​ក្រាំងមាស ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក​ឡេ ឌឹ​ក​អា​ញ់ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា​នេះ ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ថ្ងៃនេះ ។

សេចក្តី​អះអាង​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​សម្តេច​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​សម​ភាគី​វៀតណាម លោក​ង្វៀ​ន សួន​ហ្វ៊ុ​ក កាលពី​ម្សិលមិញ ។ សម្តេច​តេ​ជោ ហ៊ុន សែន ចាត់​ទុក​ថា ការ​សេរ​សេរ​សារ​លើ​ក្រាំងមាស ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ គឺជា​ការ​ជូន​ដំណើរ​ជា​លើក​ចុង​ក្រោយ «​ដល់​វិញ្ញាណក្ខន្ធ​ឯកឧត្តម ឡេ ឌឹ​ក​អា​ញ់​» ។ នៅ​ក្នុង​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​ជួប​សន្ទនា​ជាមួយ​លោក​ឡេ ឌឹ​ក​អា​ញ់ ទាំង​ក្នុង​ពេល​នៅ​មន្ទីរពេទ្យ និង​ការងារ​ផ្សេង​ៗ ដោយ​បាន​លើក​សរសើរ​ថា លោក​ឡេ ឌឹ​ក​អា​ញ់ គឺ ជា​មេដឹកនាំ​កំពូល​របស់​វៀតណាម​ដែល​បាន​ជួយ​ដល់​កម្ពុជា​ទាំង​ផ្នែក​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ។

សម្តេច​តេ​ជោ ក៏​បាន​មាន​បង្ហាញ​ពី​មនោសញ្ចេតនា​ចំពោះ​លោក ឡេ ឌឹ​ក​អា​ញ់ និង​មនោសញ្ចេតនា​នៃ​ប្រជា​ជាតិភូមិ​ផង​របង​ជាប់​គ្នា​ទាំង​ពីរ​ដែល​ធ្លាប់តែ​ជួយ​គ្នា​ក្នុង​គ្រា​មានការ​លំបាក​កាលពី​អតីតកាល ។ ដោយឡែក​ទាក់ទង​នឹង​ជំនួប​ពិភាក្សា​គ្នា កាលពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ក៏​បាន​លើក​ឡើង​ពី «​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត​» ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​សម្តេច​បាន​ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ​បំផុត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ឡេ ឌឹ​ក​អា​ញ់ ។

ចំណែក​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​អរគុណ​ជូន​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ដែល​បាន​ជួយ​សំរួល​ដល់​គណៈប្រតិភូ​កម្ពុជា​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក​ឡេ ឌឹ​ក​អា​ញ់ ដែល​មានគុណ​បំណាច់​ជួយ​រំដោះប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យ ពូជសាសន៍ ប៉ុ​ល ពត និង​ការ​ទប់ស្កាត់​មិន​ឲ្យ​វិល​ត្រឡប់​មក​វិញ​នៃ​របប ប៉ុ​ល ពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ