ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​សុទ្ធតែ​ឈាម​! រថយន្ត​នេះ​ថយក្រោយ​មិន​មើល​ក្រោយ​ទេ​អី​កិន​ក្មេង​ស្លា.ប់​ម្នាក់​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្តកែ​ច្នៃ​ដឹក​ដី​ពេញ​បម្រុង​ដាក់​លេខ​ទៅ​មុខ​បែរជា​ច្រឡំ​ដាក់​លេខ​ថយក្រោយ​កិន​ក្មេង​ប្រុស​-​ស្រី​ស្លាប់​១ របួសស្រាល​២ ខណៈ​ម៉ូតូ​កំពុង​ឈប់ រួច​ចុះ​គេចខ្លួន​បាត់​បន្សល់​ទុក​នៅ​វត្ថុ​តាង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​០១ ខែឧសភា…

ខេត្តសៀមរាប ៖ រថយន្តកែ​ច្នៃ​ដឹក​ដី​ពេញ​បម្រុង​ដាក់​លេខ​ទៅ​មុខ​បែរជា​ច្រឡំ​ដាក់​លេខ​ថយក្រោយ​កិន​ក្មេង​ប្រុស​-​ស្រី​ស្លាប់​១ របួសស្រាល​២ ខណៈ​ម៉ូតូ​កំពុង​ឈប់ រួច​ចុះ​គេចខ្លួន​បាត់​បន្សល់​ទុក​នៅ​វត្ថុ​តាង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​លើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ក្នុងភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក​ជី បេង​ជន អធិការ​ស្រុក​ក្រឡាញ់​បាន​ប្រាប់​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាងរថ​យន្ត​កែ​ច្នៃ ពណ៌​ខៀវ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ លន់ លី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​បើក​ថយក្រោយ​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​2016 ពាក់​ផ្លា​ក​លេខ ពោធិសាត់ 1F-7834 បើកបរ​ដោយ​ឈ្មោះ​យា​ត យ៉ា ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង​អ្នក​ជិះ​ជាមួយ​ពី​នាក់​ទៀត ទី​១-​ឈ្មោះ យា​ត សារិកា ភេទ​ស្រី អាយុ​១៤​ឆ្នាំ និង​ទី​២-​ឈ្មោះ ង៉ា វី​សា ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គាប ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជាមួយ​គ្នា​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​រួច​ឈប់ ។ បណ្តាល​ឱ្យ​ស្លាប់ ឈ្មោះ យា​ត យ៉ា និង​របួសស្រាល ឈ្មោះ យា​ត សារិកា និង​ឈ្មោះ ង៉ា វី​សា របួសស្រាល ។

លោក​បាន​បញ្ជាក់​ថា ពេល​កើតហេតុ​រួច​អ្នក​បើក​គោ​យន្ត​កែ​ច្នៃ​បាន​ចុះ​រត់​បាត់ ។ ក្រោយមក​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ និង​វាស់វែង​ភ្លាម​ៗ​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ខូចខាត​ម៉ូតូ​ចំនួន​១​គ្រឿង និង​ខូចខាត​គោ​យន្ត​កែ​ច្នៃ​ស្រាល​១​គ្រឿង ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​បាន​ធ្វើការ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នក​រង​របួស​កំពុង​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​ផង​ដែរ ។ រីឯ​វត្ថុ​តាង​ទាំង​ពីរ​កម្លាំង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ