ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២០គ្រួសារ​ក្នុងសង្កាត់​ពន្សាំង និង​សង្កាត់ឳឡោកទទួលអំណោយ​ពីអនុសាខាកាទក្រហម​កម្ពុជា​ខណ្ឌ​ពោធិ៍សែនជ័យ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​​ទីទ័លក្រ​ចំនួន​២០គ្រួសារ​ដែល​រស់នៅក្នុងសង្កាត់​ពីរ​ គឺសង្កាត់​ពន្សាំង និងសង្កាត់​ឪឡោក បាន​ទទួល​​អំណោយ​​ពីអនុ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌពោធិ៍​សែនជ័យ ដែលបាន​នាំយក​ទៅ​ចែកជូន​ដល់ដៃ​ពួក​គាត់​ ដើម្បី​ជា​ការ​ជួយ​រំលែក​​ទុក្ខ​លំបាក​​ ខ្វះ​ខាត​ក្នុងជីវភាព​គ្រួសារ​របស់​ពួកគាត់នៅ​ក្នុង​មូល​ដ្ឋានខណ្ឌ​​ពោធិ៍សែនជ័យ ។

ពិធីនោះបានប្រព្រឹត្ត​ទៅ​កាលពីវេលាម៉ោង​៩ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា ២០១៣ ​នៅ​ក្នុង​សង្កាត់​ពន្សាំង​​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ដោយមន្ត្រី​អនុ​សាខាកាក​បាទក្រហម​ខាងលើ មានការ​ដឹកនាំ​ដោយលោកគិត សុផា ប្រធាន​កិត្តិយស​​អនុ​សាខា​កាក​បាទ​ក្រហម​​ខណ្ឌ​ពោធិ៍សែនជ័យ និងជា​អភិ​បាល​ខណ្ឌ, លោកហែម ដារិទ្ធិ ប្រធាន​អនុ​សា​ខា​កា​ក​បាទ​ក្រហម​​ខណ្ឌ, លោកធៀម ​ថា ប្រធាន​សា​ខា​គយ និង​រដ្ឋា​ករ​ខណ្ឌ ព្រមទាំង​​សមាជិក សមាជិកា​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ និងអាជ្ញាធរ​សង្កាត់​ទាំង​២ផងដែរ ។

អំណោយដែលត្រូវ​ចែកជូន​ក្នុងមួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​ចំនួន២៥គីឡូក្រាម, ទឹកដោះ​គោ​២កំប៉ុង, ស្ករស១គីឡូក្រាម,​ ទឹកក្រូច​១កេស, ទឹកបរិសុទ្ធវីតាល់១កេស, ទឹកត្រី​១យួរ, ទឹកស៊ីអ៊ីវ​១យួរ, មី២កេស, សារុង១ និងថវិកា​ចំនួន១០ម៉ឺនរៀល ។