ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​កូនស្រី​លោក​អា​ណុ​ល កាន់តែ​ផ្អែមល្ហែម

4 ឆ្នាំ មុន

លោក​គ្រី​ស ប្រេត (Chris Pratt) តារា​សម្តែង​ដ៏​ល្បី​មួយ​រូប បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​នាង​ឃែត​ធើ​រី​ន ស្វា​ហ្សេ​ណេ​ហ្គ័​រ (Katherine Schwarzenegger) កូនស្រី​របស់​លោក​អា​ណុ​ល…

លោក​គ្រី​ស ប្រេត (Chris Pratt) តារា​សម្តែង​ដ៏​ល្បី​មួយ​រូប បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​នាង​ឃែត​ធើ​រី​ន ស្វា​ហ្សេ​ណេ​ហ្គ័​រ (Katherine Schwarzenegger) កូនស្រី​របស់​លោក​អា​ណុ​ល ស្វា​ហ្សេ​ណេ​ហ្គ័​រ តារា​សម្តែង​វ័យ​ចំណាស់ ។

ក្រោយ​ពី​ជួប​រឿង​សោកសៅ​ក្នុង​ការ​បែកបាក់​ជាមួយ​នាង​អេ​ន​ណា ហ្វា​រី​ស (Anna Faris) មួយរ​យៈមក មិនយូរ​ប៉ុន្មាន​លោក​ប្រេត​ក៏​បាន​ជួប​គូស្នេហ៍​ថ្មី គឺ​នាង​ឃែត​ធើ​រី​ន ដោយ​ពួក​គេ​បាន​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​យ៉ាង​ញឹកញាប់​ ។

លោក​ប្រេត និង​ឃែត​ធើ​រី​ន ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង ហើយ​ខាង​បុរស​សុំ​ភ្ជាប់ពាក្យ​ជាមួយ​នាង កាលពីដើម​ឆ្នាំ​កន្លង​ទៅ ដោយ​ខាង​ស្រី​បាន​យល់ព្រម​ធ្វើ​ឲ្យ​ជីវិត​ក្នុង​ពេល​បច្ចុប្បន្ន​របស់​អ្នក​ទាំង​២​កំពុង​ដំណើរការ​យ៉ាង​រលូន ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ជីវិត​របស់​អ្នក​ទាំង​២​កាន់តែ​មាន​លក្ខណៈ​ស្អិតរ​មួ​ត​បន្ថែម​ទៀត ដោយ​បាន​ដើរ​កម្សាន្ត​លេង​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស កាលពី​ថ្ងៃ​ទី​១៤ ខែមេ​សា ឆ្នាំ២០១៩ ប្រកបដោយ​ភាព​សប្បាយ​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ