ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា វាយប្រហារបុរស​មាត់​អាក្រក់​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​វាយប្រហារ​បុរស​នៅ​ក្រៅ​ស្រុក​ម្នាក់ ដែល​តែងតែ​រិះគន់​ជា​បន្តបន្ទាប់​លើ​អ្នកសិល្បៈ​ក្នុង​ពេល​រឿងរ៉ាវ​អ្នកសិល្បៈ​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក ។ ការ​រិះគន់ និង​ការ​ប្រើ​ពាក្យ​បែប​លេប​ខា​យ ផ្សេង​ៗ​ពី​បុរស​នោះ​ទៅ​លើ​អ្នកសិល្បៈ និង​រឿង…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​វាយប្រហារ​បុរស​នៅ​ក្រៅ​ស្រុក​ម្នាក់ ដែល​តែងតែ​រិះគន់​ជា​បន្តបន្ទាប់​លើ​អ្នកសិល្បៈ​ក្នុង​ពេល​រឿងរ៉ាវ​អ្នកសិល្បៈ​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក ។ ការ​រិះគន់ និង​ការ​ប្រើ​ពាក្យ​បែប​លេប​ខា​យ ផ្សេង​ៗ​ពី​បុរស​នោះ​ទៅ​លើ​អ្នកសិល្បៈ និង​រឿង ផ្សេង​ៗ​ដែល​កើត​មាននៅ​ក្នុងស្រុក​ខ្មែរ ត្រូវ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ច​ន ច័ន្ទ​ល​ក្ខិ​ណា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ជា​មួយនឹង​សារ​វាយបក​ទៅ​កាន់​បុរស​នោះ​វិញ ។

តាម​អ្វី​ដែល​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ បុរស​ដែល​មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា Kim Nuon រស់នៅ​ក្រៅប្រទេស​បាន​រិះគន់​ស្ទើរ​មិន​ដាច់​រយៈ​លើ​អ្នកសិល្បៈ​ស្រុក​ខ្មែរ ក៏​ដូច​ជា​បញ្ហា​សង្គម​មួយ​ចំនួន​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ។ ទាំង​ពាក្យ​សម្តី​បែប​មើលងាយ និង​ពាក្យ​មិន​គប្បី​មួយ​ចំនួន​ត្រូវ​បុរស​នោះ​មិន​ខ្លាច​ប៉ះពាល់​ដល់​សិ​ទិ្ធ​បុគ្គល​មួយ​ណា​ដែល​ខ្លួន​រិះគន់​នោះ​ឡើយ​។

ដោយ​ឃើញ​ពី​ចេតនា​អាក្រក់​នោះ ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​វាយបក​ទៅ​កាន់​បុរស​នោះ​វិញ ។ អ្នក​នាង​ល​ក្ខិ​ណា​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា « ខ្ញុំ​ចង់​សួរ​ទៅ​លោក Kim Noun ជា​អ្វី ? ជា​មនុស្ស​ខួរ​អ្វី ? ធ្វើ​អ្វីខ្លះ​រាល់​ថ្ងៃនេះ ? បាន​ជួយ​សង្គម​ខ្មែរ​អ្វីខ្លះ​ហើយ ? ទំនេរ​ទេ ? បើ​ទំនេរ​ចុះ​មក​ខ្មែរ​មក ខ្ញុំ​ជូន​ឲ្យ​ទៅ​ជួយ​អ្នក​លំបាក អ្នក​រង​គ្រោះ ផ្សេង​ៗ ។ ក្នុង​Acc មិន​ដែល​និយាយ​ពី​ខ្មែរ​ណា​ល្អ ខ្លួនឯង​ល្អ​ប៉ុនណា ?

ម្ង៉ៃ​ៗ​ឃើញ​តែ​និយាយដើម​គេ និយាយ​អាក្រក់​ពី​គេ ខ្លួនឯង​ធ្លាប់​ជួយ​អ្នកក្រ អ្នក​លំបាក អ្នក​រង​គ្រោះ​ណាខ្លះ​ហើយ ? ឬ​ក៏​បាន​ត្រឹមតែ​ស្រែក​បញ្ជា​ឲ្យ​ខ្មែរ​ក្នុងស្រុក​ធ្វើ​នេះ​ធ្វើ​នោះ​តាម​ចិត្ត​ខ្លួន ? ឃើញ​តែ​ទើស និង​រិះគន់​ខ្មែរ​គ្នា​ឯង​ពី​ខាងក្រៅ​ប្រទេស​មក​ទេ ។ បើ​ខ្លាំង​មក​ជួយ​សង្គម​ខ្មែរ​ខ្លះទៅ កុំ​ចេះ​តែ​ស្រែក​វ៉ាស​វ៉ូស​ពី​ក្រៅ​មក​ពេក ។ សូម​ធ្វើខ្លួន​ជា​ប្រុស​ចរិត​ប្រុស សម្តី​ប្រុស​ខ្លះទៅ កុំ​ធ្វើ​ជា​ប្រុស​មាត់​ញី ។ ខ្ញុំ​ដឹង​ថា​អ្នក​ក្រៅប្រទេស​គឺ​គ្រប់​គ្នា​គេ​រវល់​ណាស់ មិន​ដូច​អា​ញី​ក្រៅប្រទេស​ម្នាក់​នេះ​ទេ ! យី​អា​ញី​នេះ​ឃើញ​តែ​ទើស​គេ តែ​មិន​ដែល​ចេះ​ជួយ​អ្នក​ណា បងប្អូន​នៅ​ប្រទេស​អូស្ត្រាលី​ជួយ​ប្រាប់​គាត់​ផង ល្មម​ឈប់​ដើរ​ផឹកស៊ី​ស្រែក​ឡូឡា​អាវាសែ ជេរ ស្រី​ៗ​ទៀត​ទៅ ។ នេះ​ខ្ញុំ​ផុស​តែ​ប៉ុណ្ណឹង​ទេ នៅ​មាន​ច្រើន​ទៀត និយាយ​រួម​ក្នុង​ខួរ​ប្រុស​ចរិត​ញី​នេះ​ខួរ​ដង្កូវ​ចោះ »​។

បន្ទាប់​ពី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​នោះ​មក នៅ​មិន​ទាន់​ឃើញ​ការ​ឆ្លើយ​តប​ណាមួយ​ពី​Kim Nuon វិញ​ឡើយ តែ​ហ្វេ​ស​ប៊ុ​ក​របស់​គេ​នៅ​បន្ត​ការ​រិះគន់​ជា​បន្តបន្ទាប់ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ