ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យចលាចលខ្លាំង​ ក្នុង​សង្កាត់​ចោម​ចៅ​១​…​​ចិន​ប្លុងគ្រាប់បែកកំណត់ម៉ោង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្ពាយ​កាបូប​ដាក់​គ្រាប់បែក​ច្នៃ​ជា​ច្រើន​គ្រាប់​ និង​មាន​ទាំង​គ្រាប់បែក​កំណត់​ម៉ោង​ផ្ទុះ​ទៀត​ផង ​ចូល​ទៅ​កាន់​ហាង​ចិនលក់​គុ​ជ​មួយ​កន្លែង​យី​ហោ​​«ហឺ​ហឺ​» តែ​ភ្លាម​ៗ​កម្លាំង​នគរបាល កងរាជអាវុធហត្ថ ​រួម​ជាមួយ​កម្លាំង​មន្ត្រី​សុ​ី​ម៉ាក​់ បាន​ចុះ​ទៅ​កាន់​កន្លែង​​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យយ៉ាង​ជាក់ស្ដែង​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្ពាយ​កាបូប​ដាក់​គ្រាប់បែក​ច្នៃ
​ជា​ច្រើន​គ្រាប់​ និង​មាន​ទាំង​គ្រាប់បែក​កំណត់​ម៉ោង​ផ្ទុះ​ទៀត​ផង ​ចូល​ទៅ​កាន់​ហាង​ចិនលក់​គុ​ជ​មួយ​កន្លែង​យី​ហោ​​«ហឺ​ហឺ​» តែ​ភ្លាម​ៗ​កម្លាំង​នគរបាល កងរាជអាវុធហត្ថ ​រួម​ជាមួយ​កម្លាំង​មន្ត្រី​សុ​ី​ម៉ាក​់ បាន​ចុះ​ទៅ​កាន់​កន្លែង​​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យយ៉ាង​ជាក់ស្ដែង​ ​។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ​នេះ នៅ​ក្នុង​ហាង​លក់​គុ​ជ​ចិនយីហោ​«​ហឺ​ហឺ​»​ នៅ​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា តាម​បណ្ដោយ​ផ្លូវ​ប​តុង​ទី​៣ ក្រុម​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យដឹងទៀត​​ថា ជនសង្ស័យ​ខាងលើ​ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​​នៅឡើយ ហើយ​នៅ​មុន​ពេល​កើតហេតុ​ ជន​នេះ​បាន​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ ទៅ​ឈប់​នៅ​មុខ​ហាង​លក់​​គុ​ជ​នោះ​ ។​

បន្ទាប់​មក​ បាន​ចុះ​ស្ពាយ​កាបូប​​ដាក់​គ្រាប់​បែកចូល​ទៅ​ក្នុង​ហាង​នោះ​ ហើយដោយ​​មានការ​សង្ស័យ​ ទើប​អ្នក​ស្ថិត​នៅ​ក្បែរ​នោះ ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​នៅ​មិន​ទាន់​ដឹង​ពី​គោលបំណង​របស់​ជនជាតិ​ចិន​ម្នាក់​នោះ​ច្បាស់លាស់​នៅឡើយ​ ។​ ហើយ​ពេលនេះ ជនសង្ស័យត្រូវ​បានកម្លាំង​ឃាត់ខ្លួន​បាន​​ហើយ​ ។

ព័ត៌មានបន្ថែម​នឹងមាន​ផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ