ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ នរៈ​ពិ​ទូ កែប្រែ​ជីវិត​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​ថៃ នរៈ​ពិ​ទូ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ព្រោះ​បណ្តោយ​ខ្លួន​ឲ្យ​លង់​នឹង​បញ្ហា​គ្រឿងញៀន ។ ទោះជា​យ៉ាងណា​ក្តី​លោក​បាន​ព្យាយាម​តាំងចិត្ត​កែប្រែ​ខ្លួន​ឡើង​វិញ​រហូត​ក្លាយជា​មនុស្ស​ថ្មី​ម្នាក់​នា​ពេល​នេះ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ថៃ នរៈ​ពិ​ទូ…

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​ថៃ នរៈ​ពិ​ទូ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ព្រោះ​បណ្តោយ​ខ្លួន​ឲ្យ​លង់​នឹង​បញ្ហា​គ្រឿងញៀន ។ ទោះជា​យ៉ាងណា​ក្តី​លោក​បាន​ព្យាយាម​តាំងចិត្ត​កែប្រែ​ខ្លួន​ឡើង​វិញ​រហូត​ក្លាយជា​មនុស្ស​ថ្មី​ម្នាក់​នា​ពេល​នេះ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ថៃ នរៈ​ពិ​ទូ និយាយ​ថា «​ខ្ញុំ​ជា​មនុស្ស​ថ្មី​ហើយ​មិន​ជាប់​វាក់​វិ​ន​រឿង​ចាស់​ជា​ដាច់ខាត »​។ ការ​និយាយ​បែប​នេះ​របស់​ថៃ នរៈ​ពិ​ទូ ដោយសារ​តែ​លោក​បាន​ផ្តាច់ខ្លួន​ចេញពី​សារជាតិ​ញៀន​បាន​ទាំងស្រុង ហើយ​ថែម​ទាំង​បាន​ឱកាស​ប្រកប​មុខ​ថ្មី​ប្រកបដោយ​ភាព​ជឿជាក់ ។ លោក​ទើបតែ​ក្លាយជា​អ្នកតំណាង​ចែកចាយ​ផលិតផល​មួយ​ជួយ​រក្សា​សុខភាព និង​សម្រស់​តាម​រយៈ​អ្នក​មានគុណ​ទាំង​២​ជួយ​តម្រង់​ទិស ។ លើស​ពី​នេះ​ទៅ​ទៀត​ពិ​ទូ ត្រៀម​ថត​ភាពយន្ត​ថ្មី​ក្នុង​អំឡុង​ខែឧសភា ព្រមទាំង​ពិចារណា​​ការ​ថត​កម្មវិធី ផ្សេង​ៗ​ទៀត​តាម​សំណូមពរ​របស់​ផលិតករ ។

ថៃ នរៈ​ពិ​ទូ និយាយ​ថា​«​ប្រសិនបើ​ខ្ញុំ​មិនដឹង​កំហុស មិន​អាច​ងាក​មក​ផ្លូវ​សិល្បៈ ងាក​មក​រក​ជំនួញ​ប្រចាំ​ថ្ងៃ​បាន​ទេ ។ ធម្មតា​ជីវិត​មាន​ខុស​មាន​ត្រូវ បើ​ខុស​មិន​កែ​ជា​កំហុស​មួយ​ដ៏​ធំ ។ សូម​ផ្ញើ​សារ​ដល់​យុវជន​ទាំង​អស់​មេត្តា​ចៀស​ឆ្ងាយ​ពី​គ្រឿន​ញៀន ព្រោះ​អត់​មាន​ផ្លូវ​ល្អ​នោះ​ទេ មាន​តែ​បំផ្លាញ​អនាគត​ខ្លួនឯង ហើយ​ឲ្យ​សង្គម​យើង​កាន់តែ​ពិបាក​ប៉ុណ្ណោះ ។

ខ្ញុំ​មានឱកាស​ចូល​សិល្បៈ​វិញ​ដោយសារ​តែ​បាន​កម្លាំងចិត្ត​ពី​ឪពុក​ម្តាយ មិត្តភក្តិ ហើយ​ពិសេស​គឺ​បាន​ខាង​ភរិយា​ជួយ​ជា​ទឹកចិត្ត ទើប​ខ្ញុំ​រឹង​មាំ​អាច​វិល​មក​ការ​សម្តែង​ឡើង​វិញ ហើយ​ម្តងនេះ​ខ្ញុំ​នឹង​ពង្រឹង​ស្នាដៃ​ក្នុង​សិល្បៈ ក៏​ដូច​ជា​មុខ​ជំនួញ​ឲ្យ​កាន់តែ​ល្អ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​រក​ដាន​ចាស់​វិញ​ឡើយ »​។

ថៃ នរៈ​ពិ​ទូ ជា​ហ្វ្រេ​ស៊ី​ប៊​យ​ឆ្នាំ​២០០៦​ក្រោយមក​បាន​ថត​រឿង​ភាគ​២​រឿង ក្នុង​នោះ​ល្បី​រឿង​«​ពិស​ស្នេហ៍​»​ដឹកនាំ​ដោយ​លោក​ហ្វៃ សំអាង​និង​បាន​សម្តែង​រឿង​ដុំ​ជា​ច្រើន​រឿង​ទៀត​មុន​ពេល​បាត់​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ