ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ចិន​វិនិយោគ​សាងសង់​ឡ​ស​ម្ងួ​ត ដើម្បី​រក្សា​ទុក​កសិផល​ខណៈ​វិនិយោគិន​ចិន​ចង់​បង្កើត​សួន​ឧស្សាហកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​វិនិយោគ​មក​ពី​ខេត្ត​លាវ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្ហាញ​ចេតនា​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព និង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លាវ​នី​ង នៅ​ក្រុងព្រះសីហនុ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កម្មន្តសាល និង​រឹតចំណង​មិត្តភាព​ជាមួយ​ខេត្ត​ព្រះ​សីហ​នុ ខណៈ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ចង់​ឲ្យ​ភាគី​ចិន…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​វិនិយោគ​មក​ពី​ខេត្ត​លាវ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្ហាញ​ចេតនា​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព និង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លាវ​នី​ង នៅ​ក្រុងព្រះសីហនុ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កម្មន្តសាល និង​រឹតចំណង​មិត្តភាព​ជាមួយ​ខេត្ត​ព្រះ​សីហ​នុ ខណៈ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ចង់​ឲ្យ​ភាគី​ចិន ធ្វើការ​វិនិយោគ​សាងសង់​ឡ​ស​ម្ងួ​ត ដើម្បី​រក្សា​ទុក​កសិផល​ខ្មែរ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បម្រើ​ឧស្សាហកម្ម​កែ​ច្នៃ​ម្ហូបអាហារ សម្រាប់​ការ​នាំ​ចេញ​ផង​ដែរ ។

លោក​ជិន គួ​យ​ហ្វា (Chen Qiufa) លេខា​បក្ស​កុំ​ម្មុ​យ​នី​ស​ខេត្ត​លាវ នៅ​ក្នុង​ការ​ប្រជុំ​មួយ​ជាមួយនឹង​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើក​ឡើង​អំពី​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​សំខាន់​ៗ​របស់​ខេត្ត​លាវ​នី​ង ព្រមទាំង​គម្រោង​សាងសង់​ទីក្រុង​សម្ព័ន្ធភាព (Sister City) ខេត្ត​លាវ​នី​ង និង​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​ទាំង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លាវ​នី​ង (Liaoning-Cambodia Industrial Park) ដែល​អាច​នាំ​មក​នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​។​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩​កន្លង​មកលោក​ជិន គួ​យ​ហ្វា បាន​ស្នើ​សុំ លោក​រដ្ឋមន្ត្រី ធ្វើការ​គាំទ្រ​គម្រោង​វិនិយោគ​ខាងលើ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ខេត្ត​លាវ​នី​ង នៃ​ប្រទេស​ចិន និង​ខេត្ត​ព្រះ​សីហ​នុ នៃ​ប្រទេស​កម្ពុជា ស្រប​តាម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការ​គាំទ្រ ចំពោះ​សំណើ​របស់ លោក ជិន គួ​យ​ហ្វា និង​បាន​សន្យា​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​របស់​ខេត្ត​លាវ​នី​ង ឱ្យ​លេច​រូបរាង​ឡើង​ប្រាកដ​នា​ពេល​អនាគត ដើម្បី​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​បន្ថែម​ជូន​ប្រជាជន ជា​ពិសេស​ជំរុញ​ការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​កាន់តែ​មាន​វឌ្ឍនភាព​ខ្ពស់​ថែម​ទៀត​។ លោក​ប៉ាន សូរ​ស័ក្តិ យ៉ាងណាមិញ​បាន បាន​ស្នើ​សុំ លោក​ជិន គួ​យ​ហ្វា និង​ប្រតិភូ​ឲ្យ​ជួយ​គ្រោង​ធ្វើការ​វិនិយោគ​សាងសង់​ឡ​ស​ម្ងួ​ត ដើម្បី​រក្សា​ទុក​កសិផល​ខ្មែរ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បម្រើ​ឧស្សាហកម្ម​កែ​ច្នៃ​ម្ហូបអាហារ សំដៅ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន និង​ទីផ្សារ​អន្តរជាតិ ដោយសារ​តែ​កម្ពុជា គឺជា​ប្រទេស​កសិកម្ម​ដែល​សម្បូរ​ដោយ​ភោគផល​ធម្មជាតិ​មាន​ដូច​ជា​៖ ស្រូវ ស្វាយ ចេក ពោត ផ្លែ​មាន និង​ដំឡូង​មី ជាដើម​។​ល​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​លោក​លេខា​បក្ស​ខេត្ត​លាវ​នី​ង ជួយ​គាំទ្រ​កម្ពុជា ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅ​ខេត្ត​លាវ​នី​ង និង​ការ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ ព្រមទាំង​វេទិកា​ធុរកិច្ច និង​វិនិយោគ​ផ្សេង​ៗ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត
លាវ​នី​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ