ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តីនរកកូនប្រុស៖«​បើ​ម៉ែ​ឯង​មិន​ព្រម យប់​នេះ​​ ​ខ្ញុំ​នឹង​សម្លា.ប់​ចោល​ហើយ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ កូនប្រុស​ដែល​មាន​សន្ដាន​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់ បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌស្រុក​អង្គ​ស្នួល និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួចចាប់​ឃាត់ខ្លួន ​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយបង្កើត​ដែលបាន​ប្ដឹង​ចោទ​ប្រកាន់​ថា ជន​អកតញ្ញូ​ម្នាក់​នេះ​ជា​មនុស្ស​ចោលម្សៀត ប្រើប្រាស់​សារធាតុញៀន​យ៉ាង​ងប់ងុល​រហូត​ត្រូវ​ប្រពន្ធ​រត់​ចោល ។ មិនតែប៉ុណ្ណោះ…

ខេត្តកណ្តាល ៖ កូនប្រុស​ដែល​មាន​សន្ដាន​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់ បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌស្រុក​អង្គ​ស្នួល និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួចចាប់​ឃាត់ខ្លួន ​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយបង្កើត​ដែលបាន​ប្ដឹង​ចោទ​ប្រកាន់​ថា ជន​អកតញ្ញូ​ម្នាក់​នេះ​ជា​មនុស្ស​ចោលម្សៀត ប្រើប្រាស់​សារធាតុញៀន​យ៉ាង​ងប់ងុល​រហូត​ត្រូវ​ប្រពន្ធ​រត់​ចោល ។ មិនតែប៉ុណ្ណោះ ជន​នេះ​ដែល​មាន​ចំណង់តណ្ហា​ពុះកញ្ជ្រោល​ខ្លាំង បាន​សុំ​រូប​គាត់​ដែល​ជា​ម្ដាយបង្កើត​រួមរ័ក​ជា​ច្រើន​ដង ប៉ុន្តែ​គាត់​មិន​ព្រម ។

លុះ​ចុង​ក្រោយ ជន​នេះ​បាន​យក​កាំភ្លើង​១ដើម​ដែល​កប់​ទុក​ក្នុងផ្ទះ​ មក​គំរាម​បាញ់​សម្លាប់​គាត់​ ព្រោះតែ​ខឹង​សុំ​រួមរ័ក​មិន​បាន ហេតុនេះ​ហើយទើប​គាត់​សម្រេចចិត្ត​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ ប៉ុន្តែ​សម្រាប់​ជនជាប់ចោទ​ជា​កូនប្រុស​រូប​នេះ ក្រោយ​ពី​ត្រូវ​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​បាន​ប្រកែក​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ម្ដាយ​ឡើយ ។

ការ​ចាប់ខ្លួន​កូនប្រុស​តិរច្ឆាន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា នៅ​ក្នុងផ្ទះ​ជន​សង្ស័យ​ស្ថិត​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ ប្រាក់ ឡា អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ប្រពន្ធ​និង​កូន​៣​នាក់​ក្នុង​នោះ​ស្រី​២​នាក់​១​នាក់ ។ ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ នគរបាល​ដកហូត​បាន​កាំភ្លើង​អាកា​៤៧​មួយ​ដើម ប៉ុន្តែ​នគរបាល​អះអាង​ថា ​ជា​កាំភ្លើង​ខូចគុណភាព​មិន​អាច​ប្រើ​បាន​ទេ ។ ចំណែក​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ​ចំរើន សុ​ី​វុន អាយុ​៦០​ឆ្នាំ ជា​កសិករ ។

ស្ត្រី​ជា​ម្តាយ​និយាយ​ប្រាប់​នគរបាល​ថា កូនប្រុស​អកតញ្ញូ​របស់​គាត់​ម្នាក់​នេះ​បាន​ប្រើប្រាស់​សារធាតុ​ញៀន​រហូត​ដល់​ញៀន​ខ្លាំង​ណាស់​ទៅ​ហើយ ។ ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ​បាន ទើបប្រពន្ធ​របស់​គេ​រត់​ចោល ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១​ខែ​មក​ហើយ ។ ក្រោយ​ពេល​ប្រពន្ធ​រត់​ចោល​បាត់ កូន​តិរច្ឆាន​ម្នាក់​នេះ​ ពេល​មាន​ចំណង់តណ្ហា​ពុះកញ្ជ្រោល ​ស្រាប់តែ​មក​លួងលោម​រូប​គាត់​ ដែល​ជា​ម្ដាយបង្កើត​សុំ​រួមរ័ក​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​គាត់​មិន​ព្រមឡើយ​និង​បាន​ណែនាំ​កុំ​ឲ្យ​ធ្វើ​បែប​នេះ ។ ក្រោយមក កូន​ប្រុស​រូប​នេះ ​បាន​យក​កាំភ្លើង​១​ដើម​ច្រក​ក្នុង​ការុង​រួច​យក​ទៅ​កប់​ដី​ក្នុងផ្ទះ​ដែល​គាត់​គិត​ថា​ ជា​ការ​កំញើញ​ឲ្យ​រូប​គាត់​ភ័យ​ខ្លាច យល់ព្រម​រួមរ័ក​ជាមួយ ។

ស្ត្រី​ចំណាស់​ជា​ម្តាយ​និយាយ​ទៀត​ថា ដំបូង​ឡើយ​គាត់​គិត​ថា​មិន​ចង់​ប្ដឹង​ទៅ​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍
​ទេ ដោយ​នឹក​ស្មានថា​កូន​នេះ​កែខ្លួន ប៉ុន្តែ​រហូត​មក​ដល់​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៣
ខែ​មេសា ខណៈ​រូប​គាត់​កំពុង​ដេក​នៅ​លើ​ផ្ទះ ស្រាប់តែ​កូនប្រុស​ម្នាក់​នេះ​ស្រែកហៅ​សុំ​គាត់​រួមរ័ក​ទៀត ។ខណៈនោះ​ គាត់​នៅ​តែ​មិន​ព្រម​ដដែល ហើយ​កូន​តិរច្ឆាន​ខាងលើ​បាន​និយាយ​គំរាម​ថា​ «​បើ​ម៉ែ​ឯង​មិន​ព្រម យប់​នេះ ​ខ្ញុំ​នឹង​សម្លាប់​ចោល​ហើយ​» ដែល​ធ្វើ​ឲ្យ​គាត់​មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ក៏​រត់​ចេញពីផ្ទះ​ទៅ​ដេក​នៅផ្ទះ​កូនប្រុស​ម្នាក់​ទៀត ឈ្មោះ ប្រាក់ លាង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច​នោះ​ដែរ ។ ដោយ​អត់ទ្រាំ​នឹង​ទ​ង្វើដ៏​លាមក​របស់​កូន​អកតញ្ញូ​នេះ​តទៅ​ទៀត​លែង​បាន ទើប​គាត់​សម្រេចចិត្ត​ប្ដឹង​ទៅ​នគរបាល​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​ចាប់ខ្លួន​ជនសង្ស័យ​និង​គាស់​យក​កាំភ្លើង​អាកា​៤៧​កាត់​ស្វាយ​ខូចគុណភាព ដែល​ជនសង្ស័យ​ច្រក​ក្នុង​ការុង​កប់​ដី​ក្បែរ​ផ្ទះ ទុក​សម្រាប់​គំរាម​ម្ដាយ​រួម​ភេទ ។ បន្ទាប់​មក បាន​នាំ​ជន​នេះ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក តែ​ជនសង្ស័យ​បដិសេធ​ថា​ខ្លួន​មិន​បាន​សុំ​ម្ដាយ​រួមរ័ក​ទេ ហើយ​ការ​ស្រែកហៅ​ម្ដាយ​ឲ្យ​ចុះពីលើផ្ទះ​ទាំង​យប់​អធ្រាត្រ​នោះ គឺ​ដើម្បី​ឲ្យ​ជួយ​មើល​កូន​របស់​ខ្លួន​ឈឺ​តែ​ប៉ុណ្ណោះ ។

ដោយឡែក កាំភ្លើង​អាកា​នោះ​ខ្លួន​រើស​បានជាង​១​ឆ្នាំ​មក​ហើយ និង​យក​កប់​ដី​ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ឃើញ មិន​បាន​ទុក​គំរាម​ម្ដាយរបស់​ខ្លួន​នោះ​ឡើយ ។ ប៉ុន្តែ​ទោះបីជា​ជនសង្ស័យ​ប្រកែក​ដោះសា​បែប​ណា​ក៏​មិន​រួចខ្លួន​ដែរ ព្រោះ​យោង​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​គឺ​ជន​នេះ​មិន​អាច​រួចខ្លួន​ឡើយ និង​ត្រូវ​បាន​កសាង​សំណុំ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ