រឿងបោកគេយកប្រាក់រកការងាររដ្ឋឱ្យធ្វើ…ទីបំផុតចាប់ខ្លួន
- កំពង់ធំ
ខេត្តកំពង់ធំ ៖ មន្ដ្រីយោធាផ្កាយ១ លោក ឃួន សុវណ្ណ មានតួនាទីជានាយករង អធិការដ្ឋាននៃអគ្គ បញ្ជា ការដ្ឋាន…
ខេត្តកំពង់ធំ ៖ មន្ដ្រីយោធាផ្កាយ១ លោក ឃួន សុវណ្ណ មានតួនាទីជានាយករង អធិការដ្ឋាននៃអគ្គ បញ្ជា ការដ្ឋាន…
ខេត្តកំពង់ធំ ៖ មន្ដ្រីយោធាផ្កាយ១ លោក ឃួន សុវណ្ណ មានតួនាទីជានាយករង អធិការដ្ឋាននៃអគ្គ បញ្ជា ការដ្ឋាន និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសតាមចាប់ខ្លួនបាន ហើយបន្ទាប់ពី
មានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹង
ចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅរបស់ពួកគេ អាចចូលបម្រើការងាររដ្ឋបានជាដូចជាទាហាន ប៉ូលិស និងគ្រូបង្រៀនជាដើម ។
មន្ដ្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេសបានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក កាលពីយប់ថ្ងៃទី២៣ មេសា ថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយារបស់ខ្លួនឈ្មោះ ទ្រី ណាត ដែលព័ត៌មានខ្លះអះអាងថា ក៏ជាមន្ដ្រីនគរបាលជាន់ខ្ពស់ម្នាក់នៅក្រសួងមហាផ្ទៃនោះ ត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មានយើងទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១,៥០០ដុល្លារ រហូតដល់ជាង៦,០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម ។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ ។
យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេ ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ ។
តាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ៕
ចែករំលែកព័តមាននេះ